កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មហាជនមានការអាណិតអាសូរ ដល់លោកអ៊ុំម្នាក់ មិនដឹងថាកូនចៅគាត់នៅទីណាទេ ត្រូវបានគេប្រទះឃើញសម្រាននៅលើដី ហើយមានតែភួយមួយជាប់ខ្លួន។
នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ Bros EN បានបង្ហោះរូបភាពរបស់លោកអ៊ុំ ជាមួយនឹងសារថា: “មានបងប្អូងណាស្គាល់គាត់អត់ជួយចែករំលែកអោយកូនចៅគាត់ដឹងផង គាត់អស់កម្លាំង
ទៅលែងរួចហើយ នៅផ្លូវ 41 ចុះមកផ្លូវទន្សាយស្ដាយចាន់ 3 រយម៉ែត្រ”។ ក្រោយឃើញបែបនេះ មហាជនបាននាំគ្នាជួយស៊ែរ និងសង្ឃឹមថាគ្រួសាររបស់គាត់បានឃើញ និងយកគាត់ទៅកន្លែងរស់នៅធម្មតាវិញផងដែរ៕