អបអរសាទរ!! ក្រុមគ្រូពេទ្យកម្ពុជា ថតឆ្លុះដាក់រ៉ស័រ សង្គ្រោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង ដោយជោគជ័យ…

ជំងឺស្ទះសរសៃឈាមបេះដូង គឺជាប្រភេទជំងឺដែលសរសៃឈាមបេះដូងហូរទៅចិញ្ចឹមបេះដូងពុំបានគ្រប់គ្រាន់ ដែលបណ្ដាលមកពីជាតិខ្លាញ់ស្ទះសរសៃឈាមបេះដូង ហើយវ័យដែលប្រឈមគឺកាលពីមុនអ្នកជំងឺស្ទះសរសៃឈាមមានតែក្នុងវ័យចាប់ពី ៦៥ ឆ្នាំឡើង តែសព្វថ្ងៃនេះ ដោយសារតែ មានការវិវឌ្ឍន៍នៃការរស់នៅ និងរបបអាហារ ភាគច្រើននៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងគឺ វ័យ ៤០ ឆ្នាំឡើង តែក៏មានអ្នកជំងឺខ្លះមានវ័យ ៣០ឆ្នាំក្រាស់ដែរ ។ នេះបើតាមការចុះផ្សាយស្តីពីសុខភាពពីគេហទំព័រ សុខក្រម ។

អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ជំងឺស្ទះសរសៃឈាមបេះដូង តម្រូវឱ្យអ្នកជំងឺត្រូវមកជួបគ្រូពេទ្យឱ្យបានទាន់ពេលវេលា ទើបមានឱកាសច្រើនក្នុងការជួយសង្រ្គោះ ព្រោះភាគច្រើនអ្នកជំងឺស្ទះសរសៃឈាមធំ ដែលមកព្យាបាលយឺតពេល អាចបណ្ដាលឱ្យគាំងបេះដូង និងស្ដើងបេះដូងរហូតធ្លាយស្លាប់ភ្លាមៗតែម្ដង ។

ជំងឺស្ទះសរសៃឈាមបេះដូងនេះជាជំងឺមួយដែលពិបាកដឹងរោគសញ្ញា និង ងាយយឺតពេលក្នុងការព្យាបាល យ៉ាងណាមិញ ថ្មីៗនេះ មានការផ្ទុះការកោតសរសើរចំពោះក្រុមគ្រូពេទ្យខ្មែរជាខ្លាំង ដោយបាន ថតឆ្លុះសរសៃឈាមបេះដូង និងដាក់ រ៉ស័រ (Stents) លើអ្នកជំងឺ ដែលស្ទះសរសៃឈាមបេះដូងបានដោយជោគជយ័ នៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ៕

Related posts

Leave a Comment