ភ្ញាក់ផ្អេីល! លោកមេធាវី ទេព ពៅ ដែលនៅក្នុងក្រុមមេធាវីឯករាជ្យ បានស្លាប់នៅក្នុងគ្លីនិក លី ស្រីវីណា បន្ទាប់ពីពេទ្យព្យួរសេរ៉ូមអស់៣កំប្លោក…

ភ្នំពេញ៖ មេធាវីម្នាក់នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ក្រោយពីខាងមន្ទីពេទ្យដាក់សេរ៉ូមអស់ចំនួន៣កំប្លោកក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងមន្ទីពេទ្យ។

ហេតុការណ៍ខាងលើនេះបានភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះទេព ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានអត្តលេខ៨៩៣ ជាមេធាវីនៃក្រុមមេធាវីឯករាជ្យ ស្នាក់នៅផ្ទះលេខ៥៥E1 ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ មានស្រុកកំណើតនៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាកាលវេលាយប់ម៉ោង២ជាងឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ជនរងគ្រោះមានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ក្រោយមកខាងមន្ទីពេទ្យដាក់សេរ៉ូមអស់ចំនួន៣កំប្លោក រួចលោកមេធាវី ទេព ពៅ ក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងមន្ទីពេទ្យតែម្តងនៅវេលាម៉ោង៣៖១៥នាទីយប់ថ្ងៃខែឆ្នាំដ៏ដែល។

តាមកាបញ្ជាក់ពីសមត្ថកិច្ចជំនាញខាងកោសលយវិច្ច័យបន្ទាប់ពីពិនិត្យរួចថាសពលោកមេធាវី ទេព ពៅ ស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពលោកមេធាវី ទេព ពៅ បានយកទៅតម្កល់នៅវត្តសំពៅមាសដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ KBN

Related posts

Leave a Comment