ធ្ងន់កហើយ ! ផ្ទះជាច្រើនខ្នង ត្រូវបានអាជ្ញាធរខណ្ឌ​ពោធិ៍​សែន​ជ័យ ទុកពេលឲ្យ១០ថ្ងៃ ដើម្បីរុះរើចេញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ៖ សំណង់ជាច្រើនខ្នងស្ថិតនៅក្នុងនៅ​បុរី​ពិភព​ថ្មី​(​ត្រពាំង​ថ្លឹង​) និង​បុរី​ពិភព​ថ្មី​២ ក្នុងភូមិ​ត្រពាំង​ថ្លឺ​ង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបានលោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​លិខិត​ឲ្យ​រុះរើ ដោយ​ទុក​រយៈពេល​១០​ថ្ងៃ ក្រោយពីលោកបាន​ដឹកនាំ​ក្រុមការងារ​ខណ្ឌ និង​ជំនាញ​ដែនដី​ខណ្ឌ បន្ត​ចុះ​វាស់វែង​លើ​កំណត់​ផ្លូវ ដោយរកឃើញថា សំណង់ទាំងអស់នោះបានសង់ខុសច្បាប់អនុញ្ញាត​ឲ្យ​សាងសង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឲ្យ​រុះរើ ក្នុង​រយៈពេល​១០​ថ្ងៃនេះ ដោយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សង្កេត​ឃើញ​ថា ម្ចាស់​បុរី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី បាន​ធ្វើការ​សាងសង​សំណង់​បន្ថែម នៅ​លើ​សំណង់​ចាស់ ដែល​មាន​ស្រាប់​ខុស​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ។ ម្យ៉ាងវិញទៀត ម្ចាស់​បុរី មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​បង្ហូរទឹក រហូត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​ធ្វើការ​សាងសង់​សំណង់​ផ្សេង​ៗ បិទ​អណ្ដូង​លូ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ថែម​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យ​ដូច្នេះ ដើម្បី​ចូលរួម​ការ​ស្ដារអណ្ដូង​លូ និង​កែ​លម្អ​ប្រព័ន្ធ​លូ​ឡើង​វិញ ចៀសវាង​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង ឫ​ទឹកជំនន់​ផ្សេង​ៗ ស្នើ​លោក​-​លោកស្រី​ម្ចាស់​បុរី ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​បុរី ចូលរួម​រក្សា​ឲ្យ​បាន​នូវ​សណ្ឋាន​ភាព​ដើម មិន​សាងសង់​បន្ថែម និង​ត្រូវ​រុះរើ សំណង់​នានា ដែល​បាន​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​អណ្ដូង​លូ​ចេញ​ឲ្យ​អស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី អស់លោក​-​លោកស្រី មិន​អនុវត្ត​តាម ការ​ជូនដំណឹង​ខាងលើ​នេះ​ទេ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មាន​វិធានការ​ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ៗ ដែល​មាននៅ​លើ​ទីតាំង​នោះ​ឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ KBN

Related posts

Leave a Comment