លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមកម្មវិធី ខួបកំណើត សាន ផានិត យប់មិញ មើលទៅម្នាក់ៗ តែងខ្លួនស្អាតៗ និងសប្បាយដល់ហើយ…(មានវីដេអូ)

អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់បទ “ជាប់រវល់” នោះ គឺ តារាចម្រៀង លោក សាន ផានិត ដែលធ្លាប់ល្បីល្បាញយ៉ាងខ្លាំង កាលពីអំឡុងឆ្នាំ២០០៣ មកម្ល៉េះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីសម័យនោះ។

ក្នុងនោះ មានបទជាច្រើន សុទ្ធតែពីរោះៗ និងនៅតែដក់ជាប់ក្នុងចិត្ត របស់ហ្វេនៗ មកទល់ពេលនេះ មានដូចជាបទ ៖ ប្រាប់មកបានទេ?, ទូរស័ព្ទប្រាប់ផង, អូននៅទីណា?, បើស្នេហ៍បាក់បែក, ក្នុងរាត្រីនេះ, មួយណាសម្រាប់អូន, Miss you like crazy។ ព្រមទំាងនៅមានបទជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ លោកបានរៀបចំកម្មវិធីខួបកំណើតមួយសម្រាប់ខ្លួន​ឯង មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង។

ក្នុងឱកាសដ៏ពិសេសមួយនេះ គេឃើញតារាល្បីៗជាច្រើនដួង ក៏មានវត្តមានមកចូលរួមផងដែរ មានដូចជា ៖ កញ្ញា យូរី (Yuri), សុះ ម៉ាច, វណ្ណា ស័ក្ត, លោក អ៊ឹង រដ្ឋា រួមនិងតារាជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment