តោះមកស្គាល់ទាំងអស់គ្នា!! បង្ហាញមុខសេដ្ឋីអចលនទ្រព្យល្បីៗ ៣ រូបនៅកម្ពុជា នៅពីក្រោយអគារខ្ពស់ៗទំនើបៗនៅភ្នំពេញ…

អ្នកវិនិយោគ ពាណិជ្ជករខ្មែរជាច្រើនរូបបាន និងកំពុងបោះទុនវិនយោគនៅកម្ពុជាមានរោងចក្រ ក្រុមហ៊ុន គ្របដណ្ដប់ស្ទើរគ្រប់វិស័យជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ដោយឡែកថ្ងៃនេះសូមបង្ហាញសេដ្ឋីផ្នែកអចលនទ្រព្យសំខាន់ ៣ រូបសិន ដែលនៅពីក្រោយនៃអគារល្បីៗនៅរាជធានីភ្នំពេញ ជាម្ចាស់​វិនិយោគ​គម្រោង​ធំៗជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ក្នុងនោះរួមមាន៖

១.មហាសេដ្ឋី ពុង ឃាវសែ

អ្នកឧកញ៉ា ពុង ឃាវសែ គឺជាអ្នកវិនិយោគិន និងជាពាណិជ្ជករដ៏ល្បីល្បាញបំផុតនៅក្នុងប្រ​ទេ​សកម្ពុជា ។ មកដល់បច្ចុប្បន្នមហាសេដ្ឋីរូបនេះកាន់តែពង្រីកវិសាលភាពកាន់តែធំនៅក្នុងប្រទេសកម្ពុជា ដោយក្ដោបក្ដាប់នូវមុខជំនួញធំៗជាច្រើនទាំងផ្នែកអចលនទ្រព្យ និងវស័យធនាគារ ។ លោកជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារកាណាឌីយ៉ា ជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអណិជនកម្ពុជា (OCIC) ជាប្រធានសមាគមអ្នកសាងស់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ។

មជ្ឈដ្ឋានដែលតែងតាមដានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ថា មហាសេដ្ឋីរូបនេះមានទុនវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ។ ដូចដែលលោកអ្នកបានដឹងរូចមកហើយថា លោកបានវិនិយោគលើវិស័យធនាគារដំបូងគេនៅកម្ពុជា គឺជាស្ថាបនិកនៃធនាគារកាណាឌីយ៉ា ជាម្ចាស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ជាម្ចាស់ក្រុមហ៊ុន (OCIC) ដែលបានបោះទុនរាប់ពាន់លានដុល្លារវិនិយោគលើទីក្រុងរណបកោះពេជ្រ និងបច្ចុប្បន្នកំពុងវិនិយោគទីក្រុងរណបថ្មីមួយទៀត គឺនៅកោះនរា ដោយទើបបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅកោះនរាថ្មីៗនេះ ។

ក្រៅពីនេះលោកបានវិនិយោគទៅលសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសំលៀកបំពាក់ប្រមាណជិត ៥០ រោងចក្រ ។ កាន់តែអស្ចារ្យទៀតនោះ អ្នកឧកញ៉ា ពុង ឃានសែ ដេញថ្លៃបានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំបំផុតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានតម្លៃរាប់ពាន់លានដុល្លារ ។ ទាំងនេះគ្រាន់តែជាការបង្ហាញត្រួសៗប៉ុណ្ណោះ នៅមានមុខជំនួញរាប់សិបមុខផ្សេងទៀតដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ។

២.លោកឧកញ៉ា សៀ ឫទ្ធី

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧកញ៉ា សៀ ឫទ្ធី បានបង្ហាញនូវសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងវិស័យអចលទ្រព្យកម្ពុជា ។ លោកជាអ្នកវិនយោគ និងជាពាណិជ្ជករខ្មែរដ៏មានឈ្មោះល្បីរន្ទឺខ្លាំង ជាម្ចាស់ក្រុមហ៊ុនជាង ៣០ នៅកម្ពុជាមានបុគ្គលិកបម្រើការងាររាប់ពាន់នាក់ ។ វិស័យដែលលោកវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជារួមមានវិស័យហរិញ្ញវត្ថុ និងអចលទ្រព្យ ។

ឧកញ៉ា សៀ ឫទ្ធី គឺជាក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Worldbridge Group ដែលមានក្រុមហ៊ុនក្រោមឱវាទជាច្រើន ។ លោកជាម្ចាស់វិនិយោគអគារពាណិជ្ជកម្ម និងអគារស្នាក់នៅរួមដ៏ល្បីបំផុតនៅភ្នំពេញ The Bridge ដែលមានកម្ពស់ ៤៥ ជាន់ ដែលវិនិយោគអស់ទឹកប្រាក់ជាង ៣០០ លានដុល្លារ ។ ក្រៅពីនេះលោកបានវិនិយោគគម្រោងធំៗជាច្រើនទៀតរួមមាន អគារពាណិជ្ជកម្ម សណ្ឋាគារ និងអគារស្នាក់នៅរួម The Peak ដែលកម្ពស់ខ្ពស់កប់ពពក ព្រមទាំងជាម្ចាស់វិនិយោគតំបន់សេដ្ឋកិច្ចពិសេស Kerry ។

កាន់តែធ្វើឱ្យឧកញ៉ារូបសង្ហានេះមានឈ្មោះល្បីរន្ទឺថែមទៀតនោះ បន្ទាប់ពីលោកបានបោះទុនរាប់រយលានដុល្លារសាងសង់លំនៅឋានតម្លៃសមរម្យរាប់រយខ្នង សម្រាប់មន្ត្រីរាជការ មន្ត្រីចូលនិវត្តន៍ និងពលរដ្ឋដែលមានលទ្ធភាពមធ្យមអាចទិញលំនៅឋានដ៏ប្រណីតរស់នៅ ។ គម្រោងនេះបានធ្វើឱ្យមានការគាំទ្រភ្លូកទឹកភ្លូកដីនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ ។ ក្រៅពីនេះលោកជាម្ចាស់វិនិយោគជាច្រើនផ្សេងទៀតសុទ្ធតែទទួលបានភាពជោគជ័យខ្លាំងនៅកម្ពុជា ។

៣. លោកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវឌ្ឍនៈ អ៊ិនវេសមិន

លោកអ្នកប្រាកដជាបានឃើញហើយនូវអគារខ្ពស់កប់ពពក វឌ្ឍនៈ កាពីតាល (Vattanac Capital) ដ៏លេចធ្លោរនាកណ្ដាលទីក្រុងភ្នំពេញ ។ អគារដ៏ប្រណីតមានរចនាបថប្រៀបដូចជាសត្វនាគរាជដ៏មានអំណាចមួយនេះ បានលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។ អគារមួយនេះប្រៀបដូចជានិមិត្តរូបមួយនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ។

អ្នកវិនយោគដ៏ធំបំផុតនៃអគារវឌ្ឍនៈនេះ គឺលោកឧកញ៉ា សំអាង និងលោកជំទាវ ឈុន លាង ដែលជាអ្នកវិនិយោគិន និងជាពាណិជ្ជករខ្មែរដែលកំពុងមានឈ្មោះល្បីល្បាញខ្លាំងនាបច្ចុប្បន្ន ។ ក្រៅពីជាម្ចាស់អគារដ៏ទំនើប និងស៊ីវិល័យមួយនេះ លោកឧកញ៉ាគឺជាប្រធានក្រុមប្រឹក្សានៃធនាគារវឌ្ឍនៈ សួនឧស្សាហកម្មវឌ្ឍនៈដែលមានរោងចក្រជាច្រើន និងបានផ្ដល់ការងាររាប់ម៉ឺននាក់ដលប្រជាជនកម្ពុជា ៕

Related posts

Leave a Comment