ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងស្រីម្នាក់នេះ ច្រៀងបទ “ពឺតៗ” រហូតដល់ថ្នាក់ មានអ្នកស៊ែរជាង ៣ម៉ឺនដងបាត់ទៅហើយ សូម្បីតែ ខេមរៈ សិរីមន្ត ក៏លាន់មាត់ សរសើរដែរ ថា …(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។

មួយបទនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ នៅតែពីរោះ ថែមទំាងចង់រាំទៀតផង។ ក្នុងនោះ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនាយ៉ាងច្រើនគួរឲ្យកក់សំគាល់។

លុះមកដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ខេមរៈ សិរីមន្ត បានបញ្ចេញក្បាច់រាំបទនេះហើយ ជាមួយstyle ប្លែក និងទាក់ទាញជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះទេ គិតត្រឹមម៉ោង២រសៀល នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ វីដេអូ ដែលបង្ហាញពីក្បាច់រាំ បទ “ពឺតៗ” នេះ មានអ្នកចូល ទស្សនាជិត 3លាន ដងបាត់ទៅហើយ។

ព្រោះតែបទនេះល្បីខ្លាំងពេក កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “Øun Møm” បានបង្ហោះវីដេអូមួយពីក្មេងស្រីម្នាក់ ដែលច្រៀងតាមបទ “ពឺតៗ” នេះ បើទោះខ្លួនកំពុងឈឺក៏ដោយ រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍ពីមហាជន និងមានការចែករំលែកតគ្នា ជាង ៣ម៉ឺនដងបាត់ទៅហើយ គិត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះ។

ក្នុងនោះ គេក៏បានឃើញ លោក ខេមរៈ សិរីមន្ត ដែលជាម្ចាស់បទចម្រៀងនេះ ក៏បានបង្ហាញអារម្មណ៍ពីក្នុងចិត្តថា “ឆ្លាត ហើយក្លាហានទៀត គួរអោយស្រលាញ់ណាស់ក្មួយស្រី”។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូរបស់ ក្មេងស្រី ម្នាក់នេះ ដូចខាងក្រោម ៖

Related posts

Leave a Comment