ឪពុកម្តាយសូមប្រយ័ត្ន!! ប្រហិតកញ្ចប់ធ្វើទុក្ខ ក្មេងៗសិស្សសាលា១៧នាក់ បានក្រុមគ្រូពេទ្យជួយទាន់…

ខេត្តកំពង់ស្ពឺ៖ ក្មេងសិស្សសាលានាំគ្នាទិញប្រហិតកញ្ចប់ហូប បណ្តាលឲ្យពុលចំនួន១៧នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀនបឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ។

សិស្សដែលពុលប្រហិតកញ្ចប់ទាំង១៧នាក់នោះ រួមមាន៖ ១.ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ២.ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ , ៣.ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៤.ឈ្មោះ យ៉ុង ស្រីណា អាយុ៨ឆ្នាំ ភេទស្រី រៀនថ្នាក់ទី២, ៥.ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី រៀនថ្នាក់មតេយ្យ, ៦.ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦, ៧.ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៨. ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ រៀនថ្នាក់មតេយ្យ, ៩.ឈ្មោះ ថន លីម៉ៅ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤, ១០.ឈ្មោះ ថន សៀវអ៊ីញ ភេទស្រី អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ , ១១.ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣, ១២.ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦, ១៣ឈ្មោះ កែ ចាន់អូន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤, ១៤ឈ្នោះ នៅ ណាទីន ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤, ១៥.ឈ្មោះ អ៊ិត ស្រីតី ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ១៦.ឈ្មោះ យ៉ុង សុខចាន់ ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤, និង១៧.ឈ្មោះ ជឿន សុខគា ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤ ។

មុនពេលកើតហេតុ ពេលសម្រាកចេញលេង សិស្សសាលានាំគ្នាទិញប្រហិតកញ្ចប់ដែលគេលក់ក្នុងបរិវេណសាលារៀន យកមកហូប។ លុះហូបហើយ ស្រាប់តែសិស្សចំនួន១៧នាក់ មានអាការៈរាកផង ក្អួតផង លោកគ្រូអ្នកគ្រូបានបញ្ចូនទៅមណ្ឌលសុខភាពស្វាយចចិប ដើម្បីសង្គ្រោះ។
ក្រោយក្រុមគ្រូពេទ្យបានព្យាបាលដោយយកចិត្តទុកដាក់មក សិស្សទាំងអស់មានអាការៈធូរស្រាលវិញអស់ ដោយគ្មានសិស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

Related posts

Leave a Comment