ក្លាហានមែន!! សមាជិកសភាថៃម្នាក់ អារដៃខ្លួនឆៅៗកណ្តាលអង្គប្រជុំរដ្ឋសភា ទាមទារឱ្យនាយករដ្ឋមន្ដ្រីថៃចុះចេញពីតំណែង…

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ក្នុងអង្គប្រជុំរដ្ឋសភាថៃ នៅប្រមាណជាម៉ោង ១៧ និង ៤៥ នាទី មានភាពច្របូកច្របល់មួយកើតឡើងកណ្តាលអង្គប្រជុំ ដោយតំណាងរាស្រ្តមកពីគណបក្សភឿថៃម្នាក់បានអារដៃខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

តំណាងរាស្រ្តមកពីគណបក្សភឿថៃរូបនោះត្រូវបានគេស្គាល់ឈ្មោះ វិសាន ទៀធីរ៉ាវ៉ាត់ ដោយក្រោយពីបញ្ចេញមតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា លាលែងពីតំណែងរួចមក តំណាងរាស្រ្តរូបនេះបានក៏បានសុំអនុញ្ញាតអង្គសភាទាំងមូល ជាពិសេសគឺប្រធានសភា អារដៃខ្លួនឯងចំនួន ៣ កន្លែង ដើម្បីសម្រក់ឈាមឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានឃើញ ។

ការសុំនោះមិនត្រូវបានប្រធានសភាអនុញ្ញាតឡើយ ប៉ុន្តែយ៉ាងណាគឺមិនអាចឃាត់ទាន់ពេលទេដោយតំណាងរាស្រ្ត វិសាន ទៀធីរ៉ាវ៉ាត់ បានអារដៃខ្លួនឯងមុនបាត់ទៅហើយ ។ ក្រោយកើតហេតុការណ៍នេះឡើង លោក វិសាន ទៀធីរ៉ាវ៉ាត់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ ៕

Related posts

Leave a Comment