អស់ទាស់ ! ស្ងាត់ៗ ព្រាប សុវត្ថិ ចេញមួយបទទៀតហើយ ថែមទំាងនិពន្ធបទភ្លេងដោយ Tempo Tris ទៀត ពីរោះប្លែក ពិសេសភ្លេងបុកបាស ឡើងកប់ៗហ្មង ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ថា… (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

ចាប់តំាងពី ព្រាប សុវត្ថិ មានវត្តមានក្នុងផលិតកម្មនេះមក លោកបានបង្ហាញសមត្ថភាព ដោយច្រៀងចម្រៀងជាច្រើនបទ សុទ្ធសឹងតែទទួលបានការគាំទ្រ និងសរសើរពេញៗមាត់ពីសំណាក់ហ្វេនៗរបសខ្លួន។

នៅមិនទាន់អស់ទេ លុះមកដល់ព្រឹក ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះទៀត ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយ របស់ ព្រាប សុវត្ថិ ក្រោមចំណងជើងថា “រាំរំលែកទុក្ខខ្លួនឯង” ដែលជាការ និពន្ធ Melody និង និពន្ធទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា ព្រមទំាង
និពន្ធបទភ្លេង ដោយ Tempo Tris។

ស្តាប់ចប់ភ្លាម ហ្វេនៗ លាន់មាត់ថា ៖ រាំដាច់បារ៉ាស់ ភ្លេងបុ​កខប់ៗ, My idol មួយបទនេះ ភ្លេងឡើងកប់ហ្មង, បទនេះអេមណាស់ រាំៗៗៗ, ទោះបីគាត់បកស្រាយបទប្រភេទអ្វី ក៏នៅតែពីរោះ ស្រលាញ់ពូ ព្រាប សុវត្ថិ, និពន្ធបទភ្លេង ដោយ បង Tempo Tris អេមហ្មង, ពីរាះហើយ មានន័យទៀត។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment