កាលពីព្រឹកមិញនេះ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានឈប់ឡានតាមផ្លូវ ចុះជួយទិញ ដំឡូង និងចេក របស់បងស្រីម្នាក់ទំាងអស់ ដោយគិតជាទឹកប្រាក់អស់ ៣០ម៉ឺនរៀល។ ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា ៖
“វេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ទី ២៦ ខែតុលា ឆ្នាំ ២០២០ ក្នុងដំណើរមកចូលរួមប្រជុំពេញអង្គ ព្រឹទ្ធសភា ឃើញកសិករ ដឹក មេីមដំឡូងចំរុះ មានទាំងចេក ផង ឈប់ជួយទិញរបស់គាត់ទាំងអស់ យកមក ជូនសមាជិកសមាជិការព្រឹទ្ធសភាយេីង ហូបទុកជាអាហារសម្រន់។”។
ចំណែកនៅមុននេះបន្តិច វេលាម៉ោងជាង ២រសៀល នាថ្ងៃដដែលនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក ទាក់ទងហ្នឹង ដំឡូង និងចេក ដែលទិញពីព្រឹកមិញនេះ ហើយពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖
“របស់ថោក តែបើយើងចេះនាំគ្នាអោយតម្លៃវាទៅ នឹងមានតម្លៃដូចគេដូចឯងអ៊ីចឹងដែរ មិនខុសអីពីដុំថ្មទេ នៅពេលដែលយើងលើកយកមកដាក់នៅលើ រោង ឬអសន ណាមួយ ហើយនាំគ្នាចេះតែមកបន់ស្រន់ទៅ មានពេលខ្លះ វាអាចក្លាយជាអ្នកតាជួយយើង អោយបាត់ចុកពោះម្តងម្កាលអ៊ីចឹងដែរ។”៕