នៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានឈប់ឡានតាមផ្លូវ ចុះជួយទិញ ដំឡូង និងចេក របស់បងស្រីម្នាក់ទំាងអស់ ដោយគិតជាទឹកប្រាក់អស់ ៣០ម៉ឺនរៀល។ ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា ៖
“វេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ទី ២៦ ខែតុលា ឆ្នាំ ២០២០ ក្នុងដំណើរមកចូលរួមប្រជុំពេញអង្គ ព្រឹទ្ធសភា ឃើញកសិករ ដឹក មេីមដំឡូងចំរុះ មានទាំងចេក ផង ឈប់ជួយទិញរបស់គាត់ទាំងអស់ យកមក ជូនសមាជិកសមាជិការព្រឹទ្ធសភាយេីង ហូបទុកជាអាហារសម្រន់។”។
ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ជួយសម្រួលគាត់បានមួយគ្រា មិនដឹងសប្បាយយ៉ាងណាទេ បងស្រី, ចិត្តល្អណាស់អ៊ុំ, មើលអ្នកលក់ ត្រេកអរណាស់ អរគុណជំនួសអ្នកលក់ផង លោកពូ, ទឹកចិត្តល្អណាស់លោកអ៊ុំ សូមព្រះប្រទានពរដល់លោកអ៊ុំ, ពិតជាគួរឲ្យហូបណាស់ លោកពូ, ជួយតាមវិធីហ្នឹង ល្អណាស់ លោកពូ។
ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលពេញចិត្ត នូវទង្វើររបស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលបានជួយទិញ របស់ បងស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖