មើលសឹងមិនស្គាល់!! បងស្រី អូន ស្អាត ពេលគ្រងក្នុងឈុតធីតារក្សាសមុទ្រ អនន្ដះ ព្រះម៉ែនាគក្បាល ៥ ដែលឈុតនេះមានអត្ថន័យពិតគឺ….

ជឿជាក់ថាប្រិយមិត្តបានជ្រាបមកហើយអំពី អ្នកនាងស្រី អូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយក៏ជាមនុស្សរបស់សង្គមខ្មែរម្នាក់ ដែលទទួលបានការគោរព ស្រលាញ់ និងសរសើរពីប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែទឹកចិត្តដ៏ល្អ និងភាពសាមញ្ញរបស់អ្នកនាង ទោះបីជាមានទ្រព្យសម្បត្តិប៉ុណ្ណា ក៏នៅតែធ្វើខ្លួនធម្មតាៗ​ ស្ទើរតែគ្មានអ្នកណាដឹងថាគាត់មានប៉ុណ្ណានោះទេ។

ដោយលែកនៅថ្ងៃនេះផងដែរ អ្នកនាងស្រី អូន បានរំលេចខ្លួនក្នុងឈុតបុរាណ ដែលមានឈ្មោះថា “ធីតារក្សាសមុទ្រ អនន្ដះ ព្រះម៉ែនាគក្បាល ៥” ដែលធ្វើឲ្យមហាជនសរសើរថាស្អាត និងសាកសម្យជាទីបំផុត ជាពិសេសអ្នកនាង ស្រីអូន ក៏បានបង្ហោះសារប្រាប់លំអិតអំពីឈុតនេះផងដែរ​ ដោយអ្នកនាងបានរៀបរាប់ថា:

ឈុតធីតារក្សាសមុទ្រ អនន្ដះ ( ព្រះម៉ែនាគក្បាល ៥ ) អនន្តៈ មាននយ័ថា អមតៈ នាគក្បាលប្រាំនេះតំណាងឱ្យបញ្ចាលិសទាំងប្រាំ របស់មនុស្ស ទន្លេនៅឋានសួគ៌ទាំងប្រាំមានដូចជា ទន្លេគង្កា ទន្លេយមនៈ ទន្លេព្រហ្មបុត្រ ទន្លេសរស្វតី និង ទន្លេព្រះគ្រឹស្ណ ហើយម្យ៉ាងទៀតតំណាងឱ្យ

កំពូលភ្នំសុមេរុទាំង១០៩ នឹងមួយទៀតតំណាងអោយទិសទាំងប្រាំរបស់ផែនដី -ទិសកើត គឺបុព្វវិទេហៈ -ទិសលិច គឺឧបរគោយាន -ទិសជើង គឺឧត្តរគុរុ -ទិសត្បូង គឺជម្ពូទ្វីប -ទិសកណ្ដាល ឬព្រហ្មចារ្យ – ឈុតច្នៃ Make_up : Sun Da រចនាគ្រឿង :លួង ផានិត ថតដោយ Love studio Cambodia៕

Related posts

Leave a Comment