អីយ៉ា ខានឃើញយូរ កូនស្រី អ្នកឧកញ៉ា ហុង ពីវ ប្រែធំប្លែក លឿនណាស់ មើលទៅមុខ គួរឲ្យស្រឡាញ់ដល់ហើយ…

គ្រប់គ្នា ប្រហែលជាស្គាល់ច្បាស់ ជាក់ជាមិនខាន អូន រូប៊ី (RUBY) នោះ ដែលត្រូវជាកូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ហុង ពីវ នោះ។ ហើយនៅពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត និងធំប្លែកជាមុនឆ្ងាយណាស់។

ហើយពេលកន្លងទៅ គេឃើញហ្វេសប៊ុកមួយឈ្មោះ Barang Barang បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែល អូន រូប៊ី ដែលថតជាមួយម្តាយ ហើយភ្ជាប់សារបញ្ជាក់បន្ថែមថា “ថ្ងៃនេះ សប្បាយចិត្តខ្លាំងណាស់ ដែលបានផាត់មុខជូន អូន រូប៊ី កូនរបស់ ឧញ៉ា ហុងពីវ ម្ចាស់បុរីពិភពថ្មី អូន រូប៊ី cute មែនទែន គួរអោយស្រលាញ់ណាស់ សំខាន់ប្រាប់ខ្ញុំជួយផាត់មុខអោយ អូនៗ ស្អាតៗ cute ៗ”។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយ អូន រូប៊ី មើលទៅ ប្រែធំលឿនណាស់ ពិសេសមុខ ពិតជាគួរឲ្យស្រឡាញ់ និងគ្រឺតដល់ហើយ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាឃើញភ្លាម មិនសរសើរ មិនបាន។

យូប៊ីន ក៏បានភ្ជាប់សារខ្លីមួយថា “Visited madam បង @rubyyanaly និងសំណព្វចិត្ត @rubyhongruby”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពជាច្រើនសន្លឹក របស់ អូន រូប៊ី ទំាងអស់គ្នា ៖

Related posts

Leave a Comment