គួរឲ្យសង្វេគណាស់!! នឹកស្រណោះស្វាមីពេក ភរិយា Chef រិទ្ធី ពោលពាក្យទំាងទឹកភ្នែក ថា “ថ្ងៃ​នេះ គឺជាថ្ងៃចុងក្រោយ ដែលប្ដីលែងនៅក្បែរអូនរហូត​ហើយ”, ឃើញភ្លាម ម្នាក់ៗស្ទើរទប់ទឹកភ្នែកអត់ជាប់ ហើយក៏និយាយ ថា…

បន្ទាប់ពី ទទួលដំណឹងថា លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer បានទទួលម​រណ​ភាព កាលពី ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ នោះ គេឃើញ ហ្វេសប៊ុកផេកផ្លូវការ MasterChef Khmer បានបង្ហោះសារមួយ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងជាង ៣ ល្ងាច នេះ ថា ៖

“សាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន CBS និងក្រុមការងារផលិតកម្មវិធី MasterChef Khmer ទាំងអស់គ្នា

សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោ​ក​ស​ង្រេង យ៉ា​ងក្រៀមក្រំ ចំពោះក្រុមគ្រួសារស​ព លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ដែលបានទ​ទួល​មរ​ណភាពកាលពីថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណខ្ខន្ធរបស់លោក បានទៅចាប់បដិសន្ធិក្នុងសុគ​តិ​ភព កុំបីឃ្លៀងឃ្លាតឡើយ។”។

ក្នុងនោះ គេឃើញ ភរិយា Chef រិទ្ធី បានបញ្ជាក់បន្ថែមប្រាប់លោក អ៊ឹម ជីវ៉ា ថា ស្វាមីរបស់គាត់ទទួលម​​រណ​ភាព ដោយសារ ជំ​ងឺលើ​​សឈា​ម និងលើសសម្ពាធស្ករខ្លាំង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ព្រោះតែនឹកស្រណោះស្វាមីពេក គេឃើញ ភរិយារូបនេះ បានបង្ហោះសារដ៏សែន​រំ​ជួ​លចិត្តមួយឃ្លា ថា “ថ្ងៃ​នេះ គឺជាថ្ងៃចុងក្រោយ ដែលប្ដីលែងនៅក្បែរអូនរហូត​ហើយ”។

ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment និងលើកទឹកចិត្ត ដល់ ភរិយា របស់ Chef រិទ្ធី ថា ៖ គាត់ទៅបានសុខហើយ រឹងមាំឡើងបងស្រី, រឹងមាំឡើងអូន បងសោ​កស្ដា​យខ្លាំងណាស់, ពួកយើងនឹងចងចាំអ្នកជានិច្ច Chef Rithy, ពិតជាសោ​កស្តាយខ្លាំងណាស់, កាត់ចិត្តទៅបង គាត់ទៅបានសុខហើយ, លា​គាត់រហូតហើយចែ គាត់ទៅបានសុខហើយ, កាត់ចិត្តខ្លះទៅចែ ខ្ញុំពិតជាសោ​កស្តា​យខ្លាំងណាស់ មិនគួណាបងទៅលឿនយ៉ាងនេះសោះ៕

Related posts

Leave a Comment