ដំណឹងល្អ!! ក្រសួងអប់រំ អនុញ្ញាតឱ្យមានលក់អាហារ សេវាដឹកសិស្ស នៅតាមសាលារៀនវិញហើយ…

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ២២ តុលា ២០២០ នេះ បានឱ្យដឹងថា ក្រសួងអនុញ្ញាតឱ្យបើកដំណើរការ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមសាលារៀនឡើងវិញហើយ ។

ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅសេវាកម្មទាំង ៤ ខាងលើ គឺដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាកម្មអាហារដ្ឋាន ដោយក្រសួងអនុញ្ញាតឱ្យសាលាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះបាន ដោយអនុវត្តតាមគោលការណ៍ស្តង់ដា (SOP) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

Related posts

Leave a Comment