អភ័ព្វម្ល៉េះលោកអើយ រកឃើញសពក្មេងប្រុសអាយុ ៣ ឆ្នាំ លង់ទឹក ធ្លាក់ចូលព្រៃយ៉ាងជ្រៅ…

ពិតជារន្ធត់ចិត្តណាស់ក្មេងប្រុសកំពុងពេញស្រឡាញ់មួយរូបដែលម្ដាយប្រកាសតាមរកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះបានរកឃើញហើយ ប៉ុន្តែរឿងដែលខ្លោចចិត្តបំផុតនោះ ក្មេងប្រុសអាយុ ៣ ឆ្នាំរូបនេះបានផុតដង្ហើមទៅហើយដោយសារតែធ្លាក់ចូលទឹកយ៉ាងជ្រៅនៅកណ្ដាលព្រៃស្រោង​នៅក្នុងខេត្តមណ្ឌលគីរី ។

តាមគណនីហ្វេសប៊ុកឈ្មោះ Van Vutha បានសរសេរសារដ៏រន្ធត់ចិត្តមួយថា៖ «កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហើយ​តែមួយប៉ព្រិចភ្នែកសោះ» ។

គួរឱ្យដឹងថា​កាលពីវេលាម៉ោងជាង ១២ ថ្ងៃត្រង់នេះមានបងស្រីម្នាក់ប្រកាសបាត់កូនប្រុសអាយុ ៣ ឆ្នាំគួរឱ្យស្រ​ឡាញ់​ម្នាក់នៅម្ដុំវត្តលើ ក្នុងខេត្តមណ្ឌលគីរី បាត់តាំងពីម៉ោង ១០ ព្រឹកថ្ងៃទី ២២ តុលា ២០២០ នេះ ។ ក្រោយពីប្រកាសរកមានអ្នកប្រើ​ប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាជួយចែករំលែកដំណឹងនេះរាប់ពាន់នាក់ឯណោះ ។

អ្វីដែលគួរឱ្យរន្ធត់ចិត្តនោះស្រាប់តែប៉ុន្មានម៉ោងក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Mali Sokny បានបង្ហោះសាររំលែកទុក្ខដោយភ្ជាប់ជាមួយរូបថតក្មេងប្រុសដែលបាត់នោះថា បានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែលង់ទឹក ។ ស្ត្រីអ្នកបង្ហោះថា កុមារា​​ ខាងលើនេះលង់ទឹកស្លាប់ គឺជាអ្នករួមការងារជាមួយនឹងឪពុកក្មេងប្រុស ឈ្មោះ ចាន់ សាមុត ហើយបុរសឈ្មោះសាមុតនេះ គឺជាស្វាមីរបស់ម្ដាយក្មេងដែលមានគណនីហ្វេសប៊ុកឈ្មោះ Navita Yary ដែលបានប្រកាសរកកូនរបស់ខ្លួននោះ ។

តាមគណនីហ្វេសប៊ុកឈ្មោះ Mali Sokny បានសរសេរថា៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារប្អូនប្រុសចាន់ សាមុត ដែលជាមន្រ្តីរាជការនៅមន្ទីរកិច្ចការនារី ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ដោយសារលង់ទឹក នៅព្រឹកថ្ងៃទី ២២/១០/២០២០» ៕

Related posts

Leave a Comment