ឌី សូនីតា ត្រៀមសម្រាលកូនស្រីដំបូងហើយ នៅមុននេះបន្ដិច

ថ្មីៗ​នេះ តារាសម្ដែង ឌី សូនីតា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល ។

ស្រាប់​តែ​នៅ​មុន​នេះ​បន្តិច តារា​សម្ដែង ចន អេឡិចហ្សូរ៉ា បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ដៃគូ​របស់​ខ្លួន កំពុង​ត្រៀម​ខ្លួន​លើ​គ្រែ​ពេទ្យ រង់ចាំ​វត្តមាន​កូន​ស្រី​ដំបូង​របស់​ខ្លួន​ហើយ ។ ក្នុងនោះដែរ លោក​ក៏បានអរគុណចំពោះអ្នកគាំទ្រទាំងអស់ ដែល​បានធ្វើការជូនពរឲ្យ ឌី សូនីតា រួមទាំងកូនក្នុងផ្ទៃ សម្រាលដោយសុខសុវត្ថិភាព ៕

Related posts

Leave a Comment