ផ្ទុះការសរសើរ ទិដ្ឋភាពពលរដ្ឋ ១ម៉ឺនគ្រួសារទទួលអំណោយនៅមង្គលបុរី រៀបចំបានយ៉ាងល្អមានរបៀបរៀបរៀបរយ…

កាលពីថ្ងៃទី ២១ តុលា ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អមដំណើរដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើដំណើរទៅកាន់ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីធ្វើការចែកអំណោយដល់ពរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណ ១ ម៉ឺនគ្រួសារ ។

ទន្ទឹមនឹងមានការលើកសរសើរពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំប្រទេសទៅកាន់ពលរដ្ឋហើយនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ក៏បានធ្វើការចែករំលែកទិដ្ឋភាពនៃការចែកអំណោយនៅបន្ទាយមានជ័យរៀបចំនៅលើកំណាត់ផ្លូវមួយខ្សែ ដោយថតពីលើអាកាសបានប​ង្ហាញ​ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ មើលទៅមានរៀបរៀបរយ រៀបចំបានយ៉ាងល្អ ។ ទិដ្ឋភាពទាំងនោះបានរំលេចនូវពណ៌ចម្រុះ អង្គុយជាជួរយ៉ាងវែងអន្លាយស្ទើរតែដាច់កន្ទុយភ្នែក ហើយពលរដ្ឋតាមគ្រួសារនីមួយៗបានទទួលអំណោយជាបន្តបន្ទាប់គ្មានខ្វះគ្រួសារណាមួយឡើយ ។

តាមការបញ្ជាក់របស់ក្រសួងសាធារណការ អំណោយទាំងនោះត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១ ម៉ឺនគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីចំនួនមួយកេស ទឹកសុទ្ធចំនួនមួយកេស ត្រីខ មួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មុងមួយ កន្ទេលមួយ ភួយមួយ ក្រមាមួយ សារុងមួយ និង ថវិកាចំនួន ៥ ម៉ឺនរៀល ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយ ចំណែកក្នុងគ្រាដ៏លំបាកនេះ ។

គួរឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ បានបណ្ដាលឱ្យបាត់បងអាយុ ជីវិតមនុស្ស សត្វ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកចំនួន ៩ ស្មើនឹង ៦០ ឃុំ-សង្កាត់ លិចលង់លំនៅ ដ្ឋានសរុបប្រមាណ ២៩.២២៥ ខ្នងផ្ទះ និង ពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បង្កការលិចលង់ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន ៦៤.៣៧៤ ហិកតា ដំឡូងមីចំនួន ១.២៥៩ ហិកតា រួមទាំងដំណាំរួមផ្សំចំនួនប្រមាណ ៩៨៩ ហិកតា សាលារៀនចំនួន ១៨៦ កន្លែង មន្ទីរពេទ្យ និង មណ្ឌលសុខភាពចំនួន ៨ កន្លែង វត្តអារាមចំនួន ៦០ សាលាឃុំចំនួន ៥ និងអណ្ដូងទឹកស្នប់ចំនួន ៥៤ កន្លែងផងដែរ ៕

Related posts

Leave a Comment