ស្រណោះណាស់លោកអើយ! ទិដ្ឋភាពគ្រួសារ Chef ឫទ្ធី គេងលង់លក់ក្បែរសព ទាំងអាឡោះអាល័យជាទីបំផុត…

ក្ដីអាឡោះអាល័យ ទឹកភ្នែករាប់លានដំណក់ស្រក់មិនចេះអស់ ក្ដីសោកសង្រេងនឹកគ្រប់អានុស្សាវរីយ៍មិនអាចបំភ្លេចបាននៅពេលសមាជិកនៃគ្រួសារណាម្នាក់បានបាត់បង់ជីវិតទៅ ទោះដោយប្រការណាមួយ​ក៏ដោយ ។ មិនខុសពីគ្រួសារ Chef ឫទ្ធី ឡើយពេលនេះកំពុងតែជួបទុក្ខជាទម្ងន់ ក្រោយគណៈកម្មការ Master Chef Khmer រូបនេះបានទទួលមរណភាពទាំងមិនទាន់អស់ចិត្ត ព្រោះហាក់ដូចជាលឿនពេកហើយមិននឹកស្មានមនុស្សម្នាក់ដែលធ្លាប់តែរឹងមាំ តែងបញ្ចេញស្នាមញញឹម បែរជាលាក់បង្កប់នូវជំងឺដ៏កាចសាហាវរហូតមិនអាចសង្គ្រោះអាយុជីវិតបាន ។

កាន់តែគួរខ្លោចចិត្តនោះបើទៅមើលទិដ្ឋភាពក្រុមគ្រួសារសព Chef ឫទ្ធី កាន់តែរំជួលចិត្តទប់ទឹកភ្នែកមិនបានទេ សាច់ញាតិ បងប្អូនទាំងអស់បានអុជធូបជាលើកចុងក្រោយ បិទភ្នែកជូនដំណើរសពសូមឱ្យទៅបានស្ងប់សុខ ហើយសាច់ញាតិខ្លះទៀតគេងលង់លក់ក្បែរសពឃើញហើយរន្ធត់ចិត្តណាស់ ។

គួរឱ្យដឹងថា Chef ឫទ្ធី ទទួលមរណភាពកាលពីថ្ងៃទី ២០ តុលា ២០២០ គឺដោយសារជំងឺ លើសឈាម និង លើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់សព ក៏សូមធ្វើការបដិសេធដែលកន្លងមកមានការលើកឡើងថា Chef ឫទ្ធី មរណភាពដោយសារកើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនជាការពិតទេ ៕

Related posts

Leave a Comment