ជួយឲ្យល្បីផង​ ថ្មីទៀតហើយ!! ឡានខូចទាំងយប់ មកអង្វរគេឲ្យជួយធ្វើឲ្យ គ្នាខំជួយអស់ពីចិត្ត តែចុងក្រោយសុីដាច់អាគុយគ្នា គាត់បានអាគុយណាសងគេ…

តាមការបញ្ជាក់របស់គណនីហ្វេសបុក ជាច្រូច ឡាន បានរៀបរាប់ទាំងហួសចិត្តថា: មនុស្សម្នាក់នេះជិះឡានផ្លាកលេខ2 v 8164ពីរនាក់ប្ដីប្រពន្ធមកពឹងខ្ញុំឲ្យធ្វើឡានទាំងយប់នៅថ្ងៃសៅរ៍ទី 17 នៅវេលាម៉ោង 10 15 នាទីយប់ថ្ងៃសៅរ៍ដដែលហើយឡាននេះវាខូចអាគុយហើយពីរនាក់ប្ដីប្រពន្ធហ្នឹងក៏អង្វរខ្ញុំឱ្យខ្ញុំដូរអាគុយឲ្យពួកគាត់ហើយខ្ញុំក៏នឹកឃើញអាណិតពួកគាត់ពីព្រោះយប់ជ្រៅណាស់ហើយ

ខ្ញុំក៏ព្រមយកអាគុយទៅដាក់ឲ្យពួកគាត់។ ហើយពួកគាត់ក៏និយាយថាព្រឹកថ្ងៃអាទិត្យម៉ោង 8:00 គាត់យកមកឲ្យខ្ញុំវិញតើមកដល់ថ្ងៃអង្គារទូរសព្ទតេចូលតែមិនលើកសោះ។ គ្រាន់តែជាអាគុយមួយសោះធ្វើចរិកថោកទាបណាស់។ ខំជួយទាំងយប់ហើយមិនដឹងគុណគេទៀត។ ហើយអាគុយនេះជាអាគុយឡានរបស់គេផ្សេងទៀត

ខ្ញុំខំធ្វើល្អដាក់ពួកគាត់ហើយហើយពួកគាត់មិនយល់ពីទឹកចិត្តដែលខ្ញុំខំធ្វើអោយទាំងយប់ ហើយពួកគាត់និយាយថាគាត់រស់នៅម្ដុំសារត្រពាំងក្រឡឹង។ បើបងប្អូនអ្នកស្គាល់ខ្ញុំនៅខាងត្រពាំងក្រឡឹងឃើញផ្លាកលេខឡាននេះនិងមុខមាត់ម្នាក់នេះជួយ។ ស្អប់ណាស់អាមនុស្សបោកប្រាស់

មិនដឹងពីគុណរបស់គេ។ 0887380385 លេងរបស់ខ្ញុំផ្ទាល់ ជាងច្រូចឡាន។ ត្រឹមតែអាគុយឡានមួយវាមិនថ្លៃទេតែខ្ញុំត្រូវសងអាគុយគេពីព្រោះអាគុយឡានគេយកមកធ្វើនៅការៈបើម្ចាស់រូបបានឃើញសូមយកអាគុយមកឲ្យខ្ញុំផង មិនចង់ផុសទេតែស្អប់អាមនុស្សបោកប្រាស់របៀបហ្នឹង។ ខំធ្វើល្អដាក់គេជាន់ទុកដាក់ខ្លួនមែន៕

Related posts

Leave a Comment