គេមានតែធ្វើបុណ្យដាក់ទាន ឯងគិតតែកេងចំនេញជ្រុល! អាជីវករម្នាក់នៅផ្សារព្រែកជ្រៃលក់គុយទាវឱ្យកងទ័ព ១ចាន ៣ម៉ឺន ម្ហូប ៤មុខ ២៩ម៉ឺនរៀល…

មហាជនពិតជាមានក្ដីហួសចិត្តខ្លាំងបន្ទាប់ពីកងទ័ពជើងទឹកជួរមុខមួយរូបដែលប្រចាំការជួយសង្គ្រោះនៅផ្សារព្រែកជ្រៃ បានបង្ហោះរឿងហួសចិត្តមួយចូលហូបនៅតូបលក់បាយម្ហូបមួយកន្លែងនៅទីនោះ លក់ថ្លៃហួសហេតុ មិនលើកលែងសូម្បីក្រុមជួយសង្គ្រោះ ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Chan បានប្រាប់ថាគុយទាវមួយចានតម្លៃរហូតដល់ ៣ម៉ឺនរៀល អាហារពេលថ្ងៃត្រង់ហូបគ្នា ១០ នាក់ មានដូចជា ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់រហូតដល់ ២៩ ម៉ឺនរៀលឯណោះ ។

តាមរយៈគណនីហ្វេសប៊ុកដែលជាកងទ័ពជើងទឹកបានសរសេររៀបរាប់យ៉ាងហួសចិត្តថា៖ «ម៉ែអើយគុយទាវមួយចាន ៣ម៉ឺន អាហារពេលថ្ងៃ ញ៉ាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់ ២៩ម៉ឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង។ ទាហាននគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តម្លៃដែលមិនគួរយកបានទៀត មិនមែនសុំឱ្យចែកទេ សុំត្រឹមលក់តែតម្លៃធម្មតាទៅ កុំលក់ឡើងពេក បើគេដឹងថាថ្លៃក៏មិនចូលដែរ» ។

បន្ទាប់បានឃើញសារនេះហើយធ្វើឱ្យមហាជនហួសចិត្តមិនស្ទើរឡើយ មិននឹកស្មានថា មានអាជីវករគៀបស៊ីសូម្បីតែក្រុមជួយសង្គ្រោះយ៉ាងដូច្នេះសោះ ។ យ៉ាងណាមិញនេះគ្រាន់តែជាការបង្ហោះតែភាគីម្ខាងប៉ុណ្ណោះ និងមិនបានបញ្ជាក់ពីទីតាំងហាងច្បាស់នោះដែរ មិនដឹងថារឿងនេះកើតឡើងនៅហាងមួយណាពិតប្រាកដឡើយ ៕

Related posts

Leave a Comment