ចេះណាស់!! កូនឆ្កែមួយក្បាលនៅវត្តសិរិសាគរដូនស្ដើង កំពុងល្បីខ្លាំងចេះជួយរើសសំរាម សម្អាតបរិស្ថានក្នុងវត្ត…

វត្តគិរិសាគរដូនស្ដើង នៅខេត្តព្រៃវែង កំពុងមានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពីវត្តអា​រា​ម​មួយនេះបានបង្ហាញគំរូដ៏ល្អទៅកាន់ពុទ្ធសាសនិកជន ។ ព្រះសង្ឃនៅវត្តអារាមមួយនេះតែងតែបំ​ពេ​ញ​កិច្ចការងារគ្រប់សារពើរមិនថាការធ្វើស្រែចម្ការ ដាំដំណាំបន្លែបង្ការ ធ្វើសួនច្បារលម្អវត្តជាដើម ។ ប្រការនេះហើយធ្វើឱ្យពុទ្ធសាសនិកជន ប្រជាពលរដ្ឋ កោតសរសើរជាខ្លាំង ថាវត្តអារាមមួយនេះ ពិតជាគំរូល្អណាស់ព្រះសង្ឃមិនខ្ជិលច្រអូសចាំតែចង្ហាន់ស្រាប់ៗនោះឡើយ ។

ស្រាប់តែពេលនេះទៀតមានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីព្រះចៅអធិការវត្តដូនស្ដើង បានបង្ហោះសកម្មភាពកូនឆ្កែមួយក្បាលគួរឱ្យស្រឡាញ់ខ្លាំង ចេះជួយកិច្ចការព្រះសង្ឃ ប្រៀបដូចជាជំនួយការតូចម្នាក់នៅក្នុងវត្ត ។ កូនឆ្កែតូចសម្បុរសលាយប្រផេះ មិនត្រឹមតែមានមុខមាត់គួរឱ្យស្រឡាញ់នោះទេ ថែមទាំងចេះធ្វើការងារគួរឱ្យខ្នាញ់ណាស់ ចេះពាំកន្ត្រកដើរតាមព្រះសង្ឃដើម្បីដាក់សំរាម ចេះពាំសម្បកកំប៉ុង សំណល់នានាក្នុងវត្តជាដើម ៕

ចង់ដឹងថាកូនឆ្កែនេះចេះយ៉ាងណានោះសូមទៅមើលទាំងអស់គ្នា៖

Related posts

Leave a Comment