អាណិតកូននេនណាស់!! ពីរនាក់បងប្អូនបង្កើតមកបួស មានតែម្តាយអត់ឪពុក​ ឥលូវញោមស្រីត្រូវទឹកលិច លើកព្រះហស្ថសុំសម្ភារជួយម្ដាយ យ៉ាងកម្សត់…

ឃើញរូបភាពហើយស្ទើរទប់ទឹកភ្នែកមិនបានចំពោះទឹកព្រះទ័យកត្តញ្ញូកតវេទីតាធម៌របស់នេនតូច ២អង្គដែលនៅតែនឹករឮក ព្រួយបារម្ភ ពីសុខទុក្ខញោមស្រីជាម្តាយ ទោះបីជាត្រូវឃ្លាតចាកឆ្ងាយ មករស់នៅដាច់ដោយឡែក ដើម្បីក្រេបយកវិជ្ជាពីព្រះពុទ្ធសាសនាយ៉ាងណាក្តី។

តាមទំព័រហ្វេសប៊ុកផេករបស់លោកគ្រូ ជួន កក្កដា បានឱ្យដឹងថា នេនតូចទាំងពីរអង្គគឺជាបងប្អូនបង្កេីតបានបួសនៅវត្តប្រាសាទនាងខ្មៅ​ ។ នេនទាំង ២អង្គមានតែម្តាយអត់ឪពុក​តាំងពីតូចៗ ដោយឡែកបច្ចុប្បន្ននេះ ញោមស្រីជាម្តាយត្រូវទឹកលិចផ្ទះសម្បែងអស់ ទើបលោកកូនៗមកសុំសម្ភារៈលោកគ្រូជួយញោមលោក ។

ជាមួយរូបភាព ២ សន្លឹក បានបង្ហាញពីអារម្មណ៍សោកសៅរហូតហូរទឹកភ្នែក នឹកអាណិត គិតដល់សុខទុក្ខម្តាយពីសំណាក់លោកកូនៗ ដែលមិនដឹងពេលនេះ ញោមស្រីត្រូវលំបាកវេទនាយ៉ាងណានោះឡើយ ដោយសារតែគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ ។

​លោកគ្រូ ជួន កក្កដា ក៏បានបន្ថែមថា ចំពោះទង្វើនេះ បានស្តែងឱ្យឃើញថា ទោះបីជាយ៉ាងណាក៏ដោយ ក៏នេះជាទឹកចិត្តកតញ្ញូរបស់កូនគិតដល់ម្តាយរហូតគ្រប់ពេល​ របស់នេនទាំង ២ អង្គ ៕

Related posts

Leave a Comment