ពិតជារំភើប និងអរគុណខ្លាំងណាស់!! ទល់មុខផ្សារព្រែកជ្រៃ តម្រៀបម៉ាស៊ីនបោកខោអាវជូនពលរដ្ឋមិនយកលុយឡើយ…

ខណ្ឌដង្កោ គឺជាខណ្ឌមួយនៅរាជធានីភ្នំពេញ បានរងគ្រោះខ្លាំងដោយសារទឹកជំនន់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រែកជ្រៃ តំបន់កួរស្រូវ និងបណ្ដាសង្កាត់មួយចំនួនទៀត ។ ជាការពិតណាស់ក្នុងពេលដែលផ្ទះសម្បែងប្រជាពលរដ្ឋត្រូវលិចលង់បែបនេះ ធ្វើឱ្យជួបនូវបញ្ហាជាច្រើនក្នុងជីវភាពរស់នៅ សូម្បីតែសំលៀកបំពាក់មិនដឹងត្រូវយកនទៅបោកគក់ឯណា ហាល​ថ្ងៃឯណាឡើយ ។

ស្របពេលដែលពលរដ្ឋកំពុងតែជួបបញ្ហានេះ មានក្រុមហ៊ុនមួយ បានរួមសហការជាមួយសាលារាជធា​នី​ភ្នំពេញ ព្រមទាំងសហការជាមួយក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកមួយ បានផ្ដល់សេវាបោកគក់សំលៀក​បំពាក់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោដោយឥតគិតថ្លៃ ដោយមានដាក់ជូនម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតជាច្រើនគ្រឿង ដើម្បីជាការជួយសម្រួលមួយផ្នែកដល់បងប្អូនប្រជាជន។

ទង្វើដ៏ប្រពៃមួយនេះបានធ្វើឱ្យប្រជាជនមានការកោតសរសើរចំពោះគំនិតដ៏ល្អមួយនេះ ព្រោះបញ្ហាសំលៀកបំពាក់ពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗត្រូវការស្លៀកពាក់ជាប្រចាំថ្ងៃ ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋត្រូវការបោកគក់សំលៀកបំពាក់អាចយកទៅបោកបានដោយមានទីតាំងនៅទល់មុខផ្សារព្រែកជ្រៃ ៕

Related posts

Leave a Comment