មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាស្គាល់ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ សេង ស្រីរ័ត្ន ហៅ Love Riya ហើយ ដែលជាអ្នកលក់ឡេ និងម្ចាស់មុខជំនួញ មួយចំនួនទៀត ដែលកំពុងទទួលបានការគាំទ្រ និង ជោគជ័យខ្លាំង លើរបររកស៊ីទំាងនេះ សឹងតែមិនគួរឲ្យជឿ។
នាពេលកន្លងទៅ ស្ត្រីវ័យ ៣៥ ឆ្នាំ រស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល រូបនេះ បានបង្ហាញផ្ទះវីឡាគំរូ ដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។
ក្រៅពីមុខជំនួញកំពុងតែទទួលបានជោគជ័យខ្លាំង Riya ជាបុគ្គលម្នាក់ក៏មានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពដ៏ប្រពៃនេះមិនដែលដាច់ឡើយ។
ជាក់ស្តែង កាលពីម្សិលមិញនេះទៀត នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ Love Riya នាំយកអំណោយ ទៅចែកជូន ពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ គ្រាន់ទៅដល់ទីនោះ ភ្លាម Riya ពោលពាក្យមួយឃ្លា ទំាងក្តីអាណិតខ្លោចចិត្ត ថា ៖
“ថ្ងៃនេះនាងខ្ញុំ Love Riya មានសេចក្តីសោកសង្វេគ ដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរ ដូចគ្នា ដែលកំពុងរងគ្រោះទឹកជំនន់ជន់លិចលំនៅឋាន ខ្វះខាតស្បៀង និងទីជម្រក ដោយមិនខ្លាចពីការនឿយហត់ នាងខ្ញុំរួមជាមួយ ឯកឧតម្ត លោកជំទាវ បានឆ្លៀតឱកាស ពីការរកសុី បានធ្វើដំណើរពីភ្នំពេញ រហូតមកដល់ខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកា បន្តិចបន្តួច ដើម្បីដោះទាល់ពុកម៉ែ បងប្អូន មួយគ្រា ក្នុងកំឡុងពេលដែលទឹកកំពុងឡើង #ស្នាមញញឹមនឹងទឹកចិត្តខ្មែរត្រូវចេះជួយខ្មែរ”៕