គួរឲ្យសរសើរណាស់!! ទឹកចិត្តល្អពិតៗ អ្នកស្រី ទ្រី ដាណា និងអ្នកស្រី ស្រីអូន កំពុងព្រួតគ្នាជួយជនរងគ្រោះដោយសារទឹកជំនន់ ធ្វើអោយមហាជនរំភើបចិត្តខ្លាំង…

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសប្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមនោះ គេក៏បានឃើញអ្នកជំនួញអនឡាញល្បី ២ រូបក្នុងប្រទេសកម្ពុជា គឺអ្នកនាង ទ្រី ដាណា និង អ្នកនាង ស្រីអូន ក៏បានចូលរួមយ៉ាងសកម្ម និង បានចំណាយធន់ធានផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារដើម្បីជួយបងប្អូនរងគ្រោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកន្លងទៅនេះ អ្នកនាង ទ្រី ដាណា បានបង្ហាញឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានត្រៀមថវិកាប្រមាណ ១០ ទៅ ២០ ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយក្នុងនោះអ្នកនាងបានរៀបចំស្បៀង គ្រឿងឧបភោគបរិភោគនានា រួមទាំងថវិកាផង ចុះចែកដោយដៃផ្ទាល់ដល់ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួនដែលរងការលិចលង់នោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯអ្នកនាង ស្រីអូន ដែលគេស្គាល់ថាជាសប្បុរសជននិយមជួយជនទីទ័លក្រម្នាក់ដែរនោះ ក៏មិនខុសគ្នាប៉ុន្មានពីថៅកែហាងពេជ្រ ទ្រី ដាណា ដែរ ដោយអ្នកនាងបានបញ្ចេញថវិកាផ្ទាល់ខ្លួនប្រមាណ ៥ ម៉ឺនដុល្លារ និង ស្បៀងជាច្រើនទៀត ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអ្នកនាងបានចុះចែកផ្ទាល់ទៅដល់កន្លែងរងគ្រោះតាមបណ្តាខេត្តដែលរងគ្រោះទាំងនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទង្វើរបស់អ្នកជំនួញអនឡាញដ៏ល្បី ២ រូបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រំភើបចិត្ត និង ថ្លែងការអរគុណយ៉ាងខ្លាំង ជាមួយការកោតសរសើរចំពោះទង្វើសប្បុរសធម៌នេះ ។ ក្នុងនោះ សូម្បីតែប្រជាពលរដ្ឋទូទៅក៏បានសម្តែងការពេញចិត្តចំពោះទឹកចិត្ត ការលះបង់ ពីសំណាក់អ្នកជំនួញអនឡាញ ២ រូបនេះ អមជាមួយការលើកសរសើរពេញៗមាត់ផងដែរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពអត្ថបទ ប្រជាប្រិយ

Related posts

Leave a Comment