ចប់បាត់!! មង្គលការកំពុងសប្បាយអរសុខៗ ស្រាប់តែប៉ូលិសចុះទៅបញ្ឍប់ និងផាកពិន័យជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ…(មានវីដេអូ)

អង់គ្លេស៖ កាលពីថ្ងៃអង្គារ ទី១៣ ខែតុលាដើមសប្ដាហ៍នេះ នាវេលាម៉ោង៦:៣០នាទីល្ងាច ក្រុមប៉ូលិស បានចុះទៅបញ្ឈប់ពិធីមង្គលការមួយកន្លែង នៅតំបន់ Southall ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ហើយការបញ្ឈប់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានភ្ញៀវចូលរួមជាង១០០នាក់ ដែលល្មើសទៅនឹងបំរាមរបស់រដ្ឋាភិបាល ក្នុងកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។

យោងតាមសម្ដីរបស់មេបញ្ជាការតំបន់គឺលោក Peter Gardner បានឲ្យដឹងថា ពិធីមង្គលការត្រូវបានអនុញ្ញាតឲ្យប្រារព្ធឡើង ដោយមានការចូលរួមពីមនុស្សត្រឹមតែ១៥នាក់ប៉ុណ្ណោះ ចាប់តាំងពីខែមុនមកម៉្លេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លង។ ចំណែកពិធីបុណ្យសពវិញ ក៏ត្រូវបានអនុញ្ញាតឲ្យមានមនុស្សចូលរួមចំនួន៣០នាក់ផងដែរ។

យ៉ាងណាមិញ ក្រោយពីបញ្ឈប់ពិធីមង្គលការខាងលើនេះ និងជម្លៀសភ្ញៀវចេញចប់សព្វគ្រប់រួចមក ខាងម្ចាស់កន្លែងរៀបចំពិធី ត្រូវបានគេផាកពិន័យជាទឹកប្រាក់ចំនួន១០,០០០ផោនឯណោះ (ប្រមាណ១២,៩២០ដុល្លារអាមេរិក) ដែលអនុញ្ញាតឲ្យមនុស្សចូលរួមច្រើនពេក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Related posts

Leave a Comment