ចឹងទៀត!! ធ្លាយព័ត៌មាន ជនសង្ស័យបើកឡានបុកគេ ហើយថយកិនឱ្យស្លាប់នោះ ជាសិស្សពូកែទៀត….

កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ រថយន្ត​ Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​ ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ​​ម៉ូតូម៉ាក​ Honda C125​ ពណ៍ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 រួចបេីកថយកិនបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​ អ្នករួមដំណេីរម៉ូតូ​ របួសធ្ងន់​ នៅចំណុច ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

តែបើតាមការអះអាងរស់គណនីហ្វេសប៊ុកម្នាក់ដែលជាមិត្តជិតដិតរបស់ជនសង្ស័យ បានទម្លាយផ្ទុយពីនេះ គណនីហ្វេសប៊ុករូបនោះ បានរៀបរាប់ថា «កុំទាន់វាយតំលៃលឿនពេកបើតាមខ្ញុំស្គាល់គាត់មក គាត់មិនមែនជាមនុស្សបែបនឹងទេ រងចាំតាមដានឱ្យច្បាស់សិនចាំវាយតំលៃ» ។ លើសពីនេះ គណនីហ្វេសប៊ុកខាងលើក៏បានឆ្លើយតបខំមិនទៅមហាជនដោយអះអាងថា ជនសង្ស័យ គឺជាសិស្សពូកែទៀតផង «កុំទាន់វាយតម្លៃអី ព្រោះមិនទាន់ដឹងច្បាស់ ខ្ញុំស្គាល់គាត់ គាត់ជាមនុស្សស្លូតហើយជាសិស្សពូកែទៀត ចរិតគាត់ខ្ញុំស្គាល់មិនមែនជាមនុស្សបែបនឹងទេ» ។

តែទោះបីជាបែបនេះក្ដី នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ៣០ នាទី នេះ ជនសង្ស័យដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅតុលាការហើយ ៕

Related posts

Leave a Comment