អាណិតណាស់ ចង់យំតាម!! និយាយបាន២មាត់ ទឹកភ្នែកក៏ស្រស់ គ្រួសារកំសត់ជាកម្មករសំណង់ សុខចិត្តនៅក្នុងបុរី VIP ៥ ថ្ងៃ ដែលទឹកជនលិច ព្រោះគ្មានលុយ តែត្រូវបានជួបក្រុមសង្គ្រោះ ក៏ហៅឲ្យជួយ ព្រោះអស់ស្បៀងទៀតហើយ… (មានវីដេអូ)

 

 

ជីវិតគ្រួសារកំសត់មានប្តី ប្រពន្ធ និងកូនស្រី ៧ ឆ្នាំម្នាក់ ដែលសម្រេចចិត្តមិនចេញទៅណាសុខចិត្តរស់នៅក្នុងសំណង់បុរី VIP ដែលរងការលិចលង់ព្រោះជំនន់ទឹកភ្លៀង ព្រោះគាត់ប្រាប់ថាគ្មានលុយមួយរៀលទេ ហើយក៏អត់បានដឹងព័ត៌មានទេព្រោះ

 

ទូរស័ព្ទមិនមានលុយដូចគ្នា ប៉ុន្តែត្រូវបានបងៗក្រុមអ្នកជួយសង្គ្រោះ និងសារព័ត៌មាន HR News TV បានជួបចៃដន្យ ក៏ជួយជាថរិការបន្តិចបន្តួច និងនាំគាត់ឲ្យមកកន្លែងសុវត្តិភាពវិញ។

 

តាមប្រភពព័ត៌មានពេលសំភាសន៍ គឺគាត់បានប្រាប់ថា មកធ្វើការតាំងពីខែ ៦ មក មិនដែលបានប្រាក់ខែទេ បានតែលុយខ្ចីម្តង ១០ ដុល្លា ១០ ដុល្លា និយាយបានតែប៉ុន្នឹង ទឹកភ្នែកគាត់ក៏ស្រក់ចុះ គាំងលែងនិយាយស្តីអី មើលហើយពិតជាគួរឲ្យអាណិតណាស់

 

ក្រោយមកគាត់ក៏ប្រាប់ថា ការដែលដាច់ចិត្តស្រែកឲ្យសមត្ថកិច្ចជួយ ព្រោះអស់អីញុំាហើយ គ្មានសូម្បីតែទឹកស្អាត។ លេខទូរស័ព្ទរបស់គាត់គឺ 0964663380 បើបងប្អូនចង់ជួយអាចទាក់ទងគាត់តាមលេខនេះបាន៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment