ធ្វើអីគាត់!! ឡានទំនើបមួយគ្រឿងរបស់លោកផ្កាយបី បើកបុកមនុស្សហើយរួចចុះបិទស្លាកលេខរថយន្ត បើកចេញពីកន្លែងកើតហេតុធ្វើព្រងើយ គ្មាននណាហ៊ានក្អក…

ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ិស៥៧០មួយគ្រឿងរបស់លោកឧត្តមសេនីយ៍ឯក(ផ្កាយបី)ម្នាក់ ក្រោយបុកអ្នកបើកបរម៉ូតូឱ្យរងរបួសធ្ងន់ រួចចុះបិទស្លាកលេខរថយន្ត បើកចេញពីកន្លែងកើតហេតុ ទៅបាត់ ដោយពុំមានសមត្ថកិច្ចណាហ៊ានឃាត់ឡើយ ដោយផ្កាយបីជាម្ចាស់ រថយន្តទុកឱ្យកូនចៅនៅដោះស្រាយជាមួយអ្នករងរបួស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៣១ កែងផ្លូវលេខ ៥៧៤ខាងលិចវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់ទី២ ខណ្ឌទួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ទ.៩៤៧៩ ភព១ តាមបណ្តោយផ្លូវលេខ ៥៧៤ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន ។ លុះពេលមកដល់ចំណុចផ្លូវកែង ក៍បុកចំកណ្តាលរថយន្តម៉ាកឡិចស៊ិស ៥៧០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BK-៧៧៩៩ ដែលធ្វើដំណើរតាមផ្លូវលេខ ៣៣១ ក្នុងទិសដៅពីជើងទៅត្បូងបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បែកមុខ ដួលដេកនៅលើដងផ្លូវ ។ ចំណែករថយន្តរងការខូចខាតក្រពិតចំហៀងខាងឆ្វេង និងផ្ទុះពោងសុវត្តិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលកើតហេតុ អ្នកបើកបរបានហៅគ្នាមកចេញមុខសម្របសម្រួលជាមួយនគរបាលលមូលដ្ឋាន ដោយឱ្យរថយន្តចេញពីកន្លែងកើតបាត់ទៅ ។ ចំណកជនរងគ្រោះត្រូវរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបាននៅចាំទំនាក់ទំនង់ជាមួយបងប្អូនជនរងគ្រោះ ដើម្បីសម្របសម្រួលគ្នាផងដែរ ។ រីឯម៉ូតូ បានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីប្រគល់ជូនម្ចាស់វិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះ មហាជនរិះគន់ថា ទោះបីយ៉ាងណា សមត្ថកិច្ចត្រូវតែឃាត់រថយន្តម៉ាកឡិចស៊ិស៥៧០ របស់លោកឧត្តមសេនីយ៍ឯកម្នាក់នោះ ទុកនៅកន្លែងកើតហេតុ ដើម្បីដោះស្រាយគ្នាដែរ មិនគួរនាំគ្នាចុះបិទស្លាកលេខរថយន្ត រួចបើកចេញពីកន្លែងកើតហេតុ ទៅបាត់បែបនេះទេ៕ប្រភព KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment