ប្រពៃណាស់!! ដូចដែលបានសន្យា ទីបំផុត ទេព បូព្រឹក្ស និង G-Devith បានយកអំណោយ មកចែកជូន ពលរដ្ឋ ដែលកំពុងតែរងគ្រោះ ដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង ហើយ ថែមទំាងពោលពាក្យមួយឃ្លា ដ៏មានន័យ ថា…

កាលពីម្សិលមិញនេះ នា ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ គេឃើញ ទេព បូព្រឹក្ស និង G-Devith បានរៀបចំគម្រោងរួចហើយ ក្នុងការចុះទៅរួមចំណែកចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង។

ទេព បូព្រឹក្ស បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “តង់ទី ១ ស្ទីង120កេះ ចេញដំណើរ ទៅបាត់ដំបង នៅអង្ករ100បាវ ត្រីខ 100យួរ ទឹកប្រាក់មិនទាន់កំណត់បានទេ មើលតាមជាក់ស្តែង គ្រាន់តែពួកខ្ញុំទាំងពីរនាក់ មានជាការត្រៀមទឹកប្រាក់ប្រហែល10000$ប៉ុណ្ណោះ សូមឲ្យបងប្អូនជួបសំណាងល្អទាំងអស់គ្នា”។

ដូចដែលបានសន្យា នៅទីបំផុត អ្នកទំាងពីរបានមកដល់ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយ ព្រមទំាងបាននាំយកអំណោយ យកមកចែក ពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ថែមទៀតផង នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ នេះ។

តារាចម្រៀងស្រី ដ៏ល្បីរូបនេះ បានបញ្ជាក់ថា “រួចរាល់ហើយចាស សប្បាយចិត្តដែលបានឃើញស្នាមញញឹមលោកយាយលោកតាអ៊ុំពូមីង 114គ្រួសារនៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយក៏អរគុណដល់ @realme និងហាងពេជ្រ @sengchenda បងប្រុស nichest បងស្រី @janita ដែលបានចូលរួមផ្តល់ជំនួយ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment