អុញនោះមិចទៅចឹង! ឧត្តមសេនីយ៍ ទី ចំរើនកុសល បង្ហើបថាករណីជនបើកបុ ក ហើយថយកិន អាចក្លាយជាករណីដេញបុ កចោរ ព្រោះតែខាង… (មានវីដេអូ)

ដូចប្រិយមិត្តជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរ ណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848 ។

រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុ កម៉ូតូពីក្រោយ រួចបេីកថ យកិ នបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូ ស្លា ប់នៅកន្លែងកេីត ហេតុ និង អ្នករួមដំណេីរម៉ូតូ របួ សធ្ងន់ ។ អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីម៉ូតូជាជនរ ងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ង ន់ )។ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

ដោយលែកយ៉ាងណាចំពោះករណីខាងលើនេះ ក៏ត្រូវបានឧត្តមសេនីយ៍ ទី ចំរើនកុសល បានផ្តល់ដំណឹងបន្ថែមទៀតថា: ខ្ញុំទើបទទួលបានដំណឹងមុននេះបន្តិចពីសាច់ញាតិជនបង្កថារឿងនេះជាករណីដេញតាមចោរ ហើយកើតទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងមនុស្សឃាតទេ។ អញ្ចឹងរងចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញថាតើរឿងមួយនេះការពិតវាយ៉ាងណាទៅវិញ

Related posts

Leave a Comment