ទីបំផុត កូនស្រីច្បង លោកបង សុវណ្ណ រិទ្ធី បានទៅជួបលោកបងហើយ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា រំភើបជំនួស ហើយ និយាយថា…

មហាជនភាគច្រើន ពិតជាបានជ្រាប ​ច្បាស់ហើយ ថា កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។

បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

ស្រាប់តែមកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន របស់លោក ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សារជាថ្មី ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។

នាថ្ងៃដដែលនេះ គេប្រទះឃើញ ភរិយា លោកបង សុវណ្ណ រិទ្ធី ក៏បានទៅជួបលោកផ្ទាល់ផងដែរ ព្រមទំាងបញ្ជាក់សារខ្លីមួយថា “មកប្រគេនចង្ហាន់លោកបង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ភរិយា របស់លោកបង សុវណ្ណ រិទ្ធី បាននាំកូនស្រី របស់ខ្លួន ទៅជួបលោកបងហើយ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះម៉ាក់ៗ នាំអូនមកសំពះលោកពុក អូនសូមជូនបុណ្យអ៊ុំពូមីងយាយតាទាំងអស់គ្នាផង Sovann Vichny”។

ក្រោយឃើញបែបនេះ ភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើបជំនួស និងរំជួលចិត្តជាខ្លាំង ហើយក៏បានចូល comment ភ្លាមៗថា ៖ ដូច​លោក​ប៉ា​ទាំងអស់​តែ​ម្តង​ ស្រស់​ស្អាត​ខ្លាំង​ណាស់​ ហើយ​ថែមទាំង​ឆ្លាត​ទៀត​ក្មួយ​, មុខដូចគ្នាណាស់, លោកពុកញញឹមខ្ចិបហ្មង, សប្បាយចិត្តណាស់បង ពេលឃើញបងអ៊ីចឹង, តែប៉ុណ្ណឹងអ្នកម៉ាក់បានស្ងប់ចិត្តហើយ។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញក្តីរំភើបជំនួស ក្រោយឃើញ ឪពុក និងកូនស្រី បានជួបគ្នាបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment