កុំបារម្ភទៀតអី! យប់មិញម្ចាស់អាងក្រពើ បានឃើញក្រពើដែលរួចបណ្តែតទឹកលេងនៅក្នុងបរិវាណសំណាញ់ដែក តែលោកមិនទាន់ចាប់វាបាន ដោយសារតែ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពី លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានបញ្ជាក់ថា: ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ ម្ចាស់អាងក្រពើបានបញ្ជាក់ថា ទឹកជនលិចដល់អាង ប៉ុន្តែវានៅជាប់រនាំងដែកការពារមួយទៀត ហើយនៅពេលយប់នេះលោកនិងចាប់វាហើយ។

ដោយឡែកតាមប្រភពព័ត៌មានថ្មីពីហ្វេសបុកផេចសារព័ត៌មាន cambonomist បានទាក់ទងទៅម្ចាស់អាងក្រពើទៀត ហើយលោកបានបញ្ជាក់ថា: យប់មិញនេះ គឺកូនចៅ និងលោក បានឆ្លុះរកមើលវាពេលយប់ ឃើញវាបណ្តែតខ្លួននៅក្នុងបរិវាណសំណាញ់ដែក តែមិនអាចទាន់ចាប់វាបាន ព្រោះភ្លៀងខ្លាំងពេក ចាំទឹកស្រកបន្តិចទៀត គាត់និងចាត់ការហើយ៕

Related posts

Leave a Comment