សូមប្រយ័ត្នផង!! ទៅមើលទិដ្ឋភាពនៅមណ្ឌលគីរីព្រឹកនេះ មេឃចុះអ័ព្ទចម្លែក បែកផ្សែងយ៉ាងខ្មួលខ្មាញ់

មណ្ឌលគីរី ទឹកដីនាប៉ែកឦសាននៃប្រទេសកម្ពុជា ស្ថិតនៅរយៈកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ដែលជាហេតុបង្កឱ្យអាកាសធាតុនៅទីនោះត្រជាក់ស្ទើរគ្រប់រដូវកាលខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅចន្លោះចុងឆ្នាំ និងដើមឆ្នាំ ។ ដោយឡែកពេលនេះដោយសារតែកត្តាអាកាសធាតុប្រែប្រួលទទួលរងឥទ្ធិពលព្យុះបន្តបន្ទាប់ បានធ្វើឱ្យព្រឹកថ្ងៃទី ១៦ តុលា ២០២០ នេះខេត្តមណ្ឌលគីរីចុះអ័ព្ទបែកផ្សែងយ៉ាងចម្លែកស្ទើរតែមើលមិនឃើញផ្លូវទៅហើយ ។

តាមទំព័រហ្វេសប៊ុកផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះទិដ្ឋភាពជាច្រើនសន្លឹកនៅខេត្តមណ្ឌលគីរី មេឃបានចុះអ័ព្ទស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យអាកាសធាតុនៅទីនោះកាន់តែត្រជាក់ថែមទៀតជាមួយនឹងតំណក់ទឹកសន្សើម ។ ដូច្នេះក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែប្រឈមនឹងបញ្ហាគ្រោះធម្មជាតិ ពិសេសខេត្តដែលមានអាកាសធាតុត្រជាក់បែបនេះ ៕

Related posts

Leave a Comment