ទាន់ជំនាន់នេះហើយមិនដែលឃើញទេ! ទិដ្ឋភាពពលរដ្ឋនៅភ្នំពេញរាប់រយនាក់ស្នាក់នៅជុំគ្នា…

ខណ្ឌដង្កោរាជធានីភ្នំពេញ គឺជាតំបន់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់កើតមានជាច្រើនទសវត្សមកហើយ ប្រជាជនរាប់រយនាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងដើម្បីទៅរកទីទួលមានសុវត្ថិភាព ។ ប្រជាជនមកពីសង្កាត់ផ្សេងៗក្នុងខណ្ឌដង្កោនៅរាត្រីថ្ងៃទី ១៥ តុលា ២០២០ នេះបានទៅស្នាក់នៅបុរីពិភពថ្មីកួរសស្រូវ២ របស់លោកឧកញ៉ា ហុង ពីវ ។

នៅក្នុងរាត្រីនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះទៅសួរសុខទុក្ខប្រជាជននៅក្នុងខណ្ឌដង្កោដែលត្រួវមកស្នាក់នៅជុំគ្នានេះ បានបង្ហាញពីទិដ្ឋភាពកម្រឃើញបំផុត ពលរដ្ឋតាមគ្រួសារនីមួយៗបានមកចងមុង ក្រាលកន្ទេលស្នាក់នៅជុំគ្នា ប្រៀបដូចជាសាច់ញាតិបងប្អូនរួមផ្ទៃម្ដាយតែមួយដូច្នោះដែរ ។

ក្នុងនោះដែរសម្ដេចនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពោរពេញដោយអត្ថន័យថា ការខូចខាតនៅពុំទាន់បូកសរុបនៅឡើយទេ ព្រោះការងារអទិភាពរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពេលនេះ ត្រូវសង្គ្រោះប្រជាពលរដ្ឋឲ្យចេញផុតពីតំបន់រងគ្រោះសិន នេះជាបញ្ហាសំខាន់ ហើយសារនេះមិនមែនសម្រាប់តែរាជធានីភ្នំពេញ និង ខេត្តកណ្ដាលទេ ក៏ប៉ុន្តែសារនេះបញ្ជូនទៅកាន់គ្រប់ខេត្តនៅទូទាំងប្រទេស ៕

Related posts

Leave a Comment