បើតែយ៉ាងៗនេះរលាយហើយ!! ចាប់បាន មន្ត្រីយោធាម្នាក់ទៀតហើយ គឺជាមេក្លោង លួចទន្ទ្រានដីព្រៃរបស់រដ្ឋ នៅខេត្តមណ្ឌលគិរី…

ទីបំផុត មេខ្លោង រុករានដីព្រៃ នៅខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន ហើយនៅឯ ខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនទៅ សាលាដំបូង ខេត្តក្រចេះ ដើម្បីបន្តនីតិវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា មន្ត្រីយោធាម្នាក់ឈ្មោះ ចាន់ ធី ដែលជាមេដឹក នាំ ការទន្ទ្រានដីព្រៃ នៅចំណុចភ្នំរហាំ ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបាន ចាប់ខ្លួន ក្រោយពី គណៈកម្មការជាតិ ដើម្បីទប់ ស្កាត់និងបង្ក្រាបបទល្មើ សព្រៃឈើ បើកការស៊ើបអ ង្កេតទ្រង់ទ្រាយធំ ស្រាវជ្រាវ ជីកឫសគល់ឈានដល់ការ កំណត់អត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធជា ច្រើននាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ដដែលបន្តថា ក្នុងសំណុំរឿង ដ៏កក្រើកនេះ គណៈកម្មការបាន រកឃើញមានអ្នកពាក់ព័ន្ធ ជាង ១០នាក់ ឃាត់ខ្លួនបាន ៥នាក់ហើយ ឯអ្នកនៅសល់ពីនេះ កំពុងគេចខ្លួន ហើយភាគ ច្រើនពួកគេ ជាមន្ត្រីរាជការ និងកង កម្លាំងប្រដាប់អាវុធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនពាក់ព័ន្ធដែល សមត្ថកិច្ចឃាត់ខ្លួននា ពេលកន្លងមករួមមាន ទី១-ឈ្មោះចាន់ ធី ជាមន្ត្រីយោធា ទី២-ឈ្មោះពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល ទី៣-ឈ្មោះហង់ ជុង ជាមន្ត្រីនគរបាល ទី៤-ឈ្មោះម៉ា ម៉េងធី ជាចាងហ្វាង កាសែតព្រហ្មខ័ន្ធអនឡាញ និងទី៥-មិនទាន់ស្គាល់ អត្តសញ្ញាណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឭកថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងប ង្ក្រា ប បទល្មើសព្រៃឈើ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ និង ឧត្តមសេនីយ៍ ឯក ហុង វិណុល បានចុះទៅត្រួតពិនិត្យ ដីព្រៃមួយកន្លែង ដែលត្រូវគេ ឈូសឆាយ រាប់រយហិកតារ នៅ ចំណុចភ្នំក្បាលខ្មោច និង ភ្នំរហាំ ជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិពូឆប ឃុំដាក់ ដាំ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី ក្រោយពី ឃាត់ខ្លួនមនុស្សមួយចំនួន ដាក់ពន្ធនាគារ ដែលជាប់ពាក់ព័ន្ធ នឹងករណីរុករាន ដីព្រៃយក ធ្វើជាកម្មសិទ្ធិ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment