ជួយស៊ែរផង!! សូមអ្នកព្រែកកំពឹសប្រុងប្រយ័ត្ន ក្រពើធំ ១ក្បាលពិតជារួចចេញពីទ្រុងកន្លែងចិញ្ចឹមមែន…

កាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ២០២០ នេះមានព័ត៌មានផ្សព្វផ្សាយថាក្រពើមួយក្បាលទម្ងន់ ៣០ គីឡូ បានរួចចេញពីកន្លែងចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យ៉ាងណាមិញមកដល់រសៀលថ្ងៃទី ១៥ ខែតុលា ២០២០ នេះ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅទីតាំងនោះក៏បានទទួលស្គាល់ដែរថា មានក្រពើ ១ ក្បាលពិតជារួចចេញពីក្នុងសំណាញ់ជាន់ទីមួយមែន ហើយនៅសល់សំណាញ់របងមួយជាន់ទៀត មិនប្រាកដថាក្រពើនោះបានរួចចេញទៅក្រៅ ឬយ៉ាងណានោះទេ ពោលគឺមិនច្បាស់ដោយសារតែទឹកលិចមើលមិនឃើញឡើយ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីក្រុមការងារនៃវិទ្យុ ABC Cambodia ​។

បន្ថែមលើពីនេះទៀតសមត្ថកិច្ចនៅក្នុងសង្កាត់ព្រែកកំពឹសក៏បានបញ្ជាក់បន្ថែមទៀតថា មានក្រពើរួចចេញពីអាងចិញ្ចឹមមែន តែក៏មិនច្បាស់ថាវានៅក្នុងបរិវេណផ្ទះរបស់ម្ចាស់កសិដ្ឋាន ឬយ៉ាងណាឡើយ តែសមត្ថកិច្ចថា ក្រពើចិញ្ចឹមបែបនេះវាមិនអាចទៅណាឆ្ងាយពីគ្នាក្នរវាឡើយ ។

ទោះបីជាបែបនេះក្ដីដោយសារតែមិនច្បាស់បែបនេះសូមប្រជាជននៅក្នុងសង្កាត់ព្រែកកំពឹស ពិសេសអ្នកនៅក្បែរអាងចិញ្ចឹមក្រពើនោះផ្ទាល់ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ផង ព្រោះមិនដឹងថាក្រពើដែលរួចចេញ ១ក្បាលនោះនៅទីណាពិតប្រាកដឡើយ ៕

Related posts

Leave a Comment