ពិតជារំភើបចិត្ត!! មានគេសួរលោកស្រី ទ្រី ដាណា ថា ហេតុអ្វីមិនដែលឃើញយំពេលចែកអំណោយ លោកស្រីបានឆ្លើយថា គាត់មិនចេះសម្តែងទេធ្វើអ្វីៗចេញពីចិត្តទាំងអស់….

ក្នុងអំឡុងពេលប្រជាពលរដ្ឋកំពុងតែជួបការលំបាកដោយសារគ្រោះទឹកជំនន់ឃើញថាអ្នកស្រី ទ្រី ដាណា ជាមួយនិងស្វាមីបានចុះយកអំណោយទៅជួយដោយផ្ទាល់ ដើម្បីសម្រាលភាពលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រាខណៈពេលដែលគ្រោះទឹកជំនន់កាន់តែមានការកើតឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

អំណោយដែលអ្នកស្រី ទ្រី ដាណា យកទៅជួយប្រជាពលរដ្ឋនោះមានដូចជា អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។

ជាក់ស្តែងក្រោយពេលអ្នកស្រីចុះធ្វើសប្បុរសអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមក ហើយនៅមុននេះបន្តិចឃើញថាអ្នកស្រីបានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះថា ៖ « មានគេសួរខ្ញុំ ថាបងដាណា ពេលដែលបងធ្វើបុណ្យម៉េចបានបងអត់យំដូចគេអញ្ចឹង ខ្ញុំឃើញគេធ្វើបុណ្យចែកទានឃើញគេយំអោបគេរហូត ?ខ្ញុំឆ្លើយទៅវិញថា ខ្ញុំអត់ចេះសំដែងទេ ហើយនៅពេលដែលខ្ញុំចែកទានគឺខ្ញុំតែងតែផ្ដល់ស្នាមញញឹមទៅ

ទៅកាន់ពួកគាត់ជានិច្ច ដើម្បីឲ្យពួកគាត់យកគំរូតាមខ្ញុំរក្សារស្នាមញញឹម ប៉ុន្តែពេលណាដែលទឹកភ្នែកខ្ញុំស្រកទឹកភ្នែកគឺជួបនិងហេតុការដែលរន្ធត់ទើបខ្ញុំយំនិងស្រក់ទឹកភ្នែក ព្រោះខ្ញុំជាមនុស្សរឹងមាំសម្រាប់ដឹកនាំមនុស្សជាច្រើនមុីននាក់ក្នុងដៃខ្ញុំមិនយកទឹកភ្នែកមកដាក់មុខឡើយ ហើយអ្នកដែលចែកទានស្រក់ទឹកភ្នែករហូតនោះ ប្រហែលគេធ្លាប់ជាតារាងសំដែងរឿងផងក៏ថាបាន សំរាប់ខ្ញុំ រឹងមាំជានិច្ច» ។​

សូមជម្រាបផងដែរថានេះមិនមែនជាការជួយលើកទីមួយរបស់អ្នកស្រីទេ អ្នកស្រី ទ្រី ដាណា តែងតែជួយប្រជាជនដែលជួបការលំបាកអស់ជាច្រើននាក់មកហើយនាពេលកន្លងមក ៕

Related posts

Leave a Comment