បានបុណ្យច្រើនណាស់ ខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក ! បើបងប្អូននៅផ្សារកំពង់ស្ពឺ អត់មានឡានដឹកឥវ៉ាន់ អាចទាក់ទងបងប្រុសម្នាក់នេះបាន មិនថាយប់ ឬក៏ថ្ងៃទេ គាត់ជួយដឹក ដោយឥតគិតថ្លៃ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះបងប្រុសម្នាក់ ដែលបានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា នឹងជួយដឹកឥវ៉ាន់ជូនបងប្អូនដោយឥតគិតថ្លៃ ចំពោះអ្នកនៅខេត្តកំពង់ស្ពឺ។ បងប្រុស អុឹង សុខហេង ក៏បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់លោក បន្ថែមទៀត ថា ៖

“បងប្អូនអ្នកនៅក្នុងផ្សារកំពង់ស្ពឺបើមានទឹកហូរចូលផ្សារមែន ហើយអត់មានឡានដឹកឥវ៉ាន់ ខ្ញុំជួយដឹកអោយបាន មិនថាយប់ ឬក៏ថ្ងៃទេ ដោយមិនយកលុយទេបាទ ( សូមអ្នកកំពង់ស្ពឺជៀសផុតពីទឹកជំនន់)081 909 333 060 909 333″។

ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វសប៊ុកជាច្រើន សម្តែងក្តីពេញចិត្ត យ៉ាងខ្លាំងចំពោះទឹកចិត្តបងប្រុសម្នាក់នេះ ហើយមានអ្នកខ្លះចូល comment ថា ៖ ល្អណាស់ សូមសរសើរ, អំពើល្អមិនសាបសូន្យ, គាំទ្រ100%, អគុណសម្រាប់​ ទឹកចិត្តល្អមួយនេះ​, គួរឲ្យគោរពណាស់។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដូចនេះប្រសិនបើប្អូនដែលត្រូវការដឹកឥវ៉ាន់ អាចទំនាក់ទំនងតាមរយៈលេខរបស់បងប្រុសម្នាក់នេះ ដែលបានបញ្ជាក់ជូនខាងលើបាន ៕

Related posts

Leave a Comment