ពលរដ្ឋក្រុងតាខ្មៅកំពុងបុកពោះខ្លាំង មានអាងចិញ្ចឹមក្រពើមួយកន្លែងទឹកកំពុងជន់លិចខ្លាំង…

នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ហ្វេសប៊ុកផេកឈ្មោះ “ABC Cambodia” បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយសារមានការលិចទឹកខ្លាំង៕ 14.10.2020 ប្រភព​ប្រិយមិត្ត​៖បង​ សុធុល”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ម្ចាស់ចិញ្ចឹមគួររកវិធីទៅ, មិនកើតទេ គួរតែរកដំណោះស្រាយ រំដោះក្រពើហ្នឹងចេញពីអាងហ្នឹងភ្លាម តែវារួចចេញពីអាងហ្នឹង ពិបាកដេញចាប់វាណាស់, កុំអោយមានផលពិបាក ចាប់ដាក់ទ្រុងអោយហើយទៅ, មានតែប្រើម៉ាសិនបូមទឹកចេញ ខ្លះទៅ កុំអោយមានបញ្ហា ដោយការរួចក្រពើ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment