ស្រណោះណាស់លោកអើយ!! ទើបតែសម្រាលកូនដំបូងបាន ៧ ខែ ជិះម៉ូតូធ្លាក់រណ្ដៅធ្វើលូស្លាប់ភ្លាមៗ ខណៈមេឃកំពុងភ្លៀងខ្លាំង…

នៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាននារីម្នាក់ជិះម៉ូតូស្កុបពី ពណ៌ ស ស្លាកលេខ ភ្នំពេញ 1HE-6476 បើកបរពី ជើងមកត្បូង តាមផ្លូវ ៥៣ bt មកដល់ចំនុចកើតហេតុ ក៏ជិះធ្លាក់លូ ធ្លាក់ពីលើម៉ូតូ ផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។

នារីជាជនរងគ្រោះ មានឈ្មោះថា​ ជា រដ្ឋា អាយុ៣៣ ឆ្នាំ ហើយទើបសម្រាលកូន បាន៧ខែតែប៉ុណ្ណោះ តែជាអកុសល ពេលនេះ ជនរងគ្រោះ ក៏បានបាត់បង់ជីវិត ចោលកូនតូចរបស់ខ្លួន។ អ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នារីជនរងគ្រោះ បានជិះម៉ូតូស្កុបពី ពណ៌ស ជិះពីជើង មកត្បូង រួចមកដល់កើតហេតុ

ស្រាប់តែ ជិះធ្លាក់លូ ផ្កាប់មុខ រួចភ្លាមៗនោះ ប្រជាពលរដ្ឋ ក៏បានធ្វើចលនាបេះដូង តែជាគួរឲ្យសោកស្តាយ រូបនាង បានស្លាប់បាត់ទៅហើយ។ យ៉ាងណាមិញ សពរបស់ជនរងគ្រោះ ក៏បានយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីខ្មែរផងដែរ នៅស្រុកកំណើត ផងដែរ។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនជនរងគ្រោះបានបង្ហោះថា៖ «ខ្ញុំលែងបានឃេីញបងខ្ញុំទៀតហេីយ​ បងស្រីខ្ញុំគាត់ស្លូធ្វេីបុណ្យច្រេីន​ ណាស់ម៉េចបានរឿងអាក្រក់នេះធ្លាក់មកលេីបងខ្ញុំទៅវិញ

កំហុកនេះមកពីអ្នកណា​ ហេតុអីបានជាធ្វេីលូមានទឹកលិចមិនដាក់សញ្ញាអោយប្រជាជនដឹងអញ្ចឹង😭😭 មិនគួររឿងនឹងធ្លាក់មកលេីបងខ្ញុំទេ​😭😭 ប្អូនសូមជូនពរបងអោយជាតិក្រោយមានសំណាងជាងជាតិនឹងកុំអោយជួបរឿងនឹងទៀត​ បេីមានជាតិក្រោយមែនខ្ញុំសូមធ្វេីបងប្អូននឹងបងទៀតណាបង😭😭

ថ្ងៃ​ 13/10/2020
ខ្ញុំស្អប់ឆ្នាំ2020នឹងណាស់មានរឿងអាក្រក់គ្រប់រឿង» ។ ដូច្នេះសូមមេត្តា មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ នៅពេលធ្វើដំណើរ ខណៈទឹកភ្លៀង បានធ្វើឲ្យទឹកហូរហៀរគ្រប់ទីកន្លែង ដែលបណ្តាលឲ្យ មានរឿងហេតុអាក្រក់ជាច្រើន៕

Related posts

Leave a Comment