ទឹកចិត្តប្រពៃណាស់ ! ឃើញពលរដ្ឋ កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង លោកស្រី ម្នាក់នេះ សម្រេចឲ្យស្នាក់នៅផ្ទះរបស់គាត់ បណ្តោះអាសន្ន ថែមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យ ថា…

នៅមុននេះបន្តិច ម៉ោងជាង ៩ យប់ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “ក្រុមការងារ ទ្រទ្រង់យុវជន ស្រុកបវេល” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ថ្លែងពីសណ្តានចិត្តដ៏សែនប្រពៃរបស់ លោកស្រី ស៊ឹម កុសក ដែលបានទទួល ប្រជាពលរដ្ឋមកស្នាក់នៅផ្ទះរបស់គាត់ បណ្តោះអាសន្ន ដែលពួកគាត់ទំាងនោះ កំពុងជួបប្រទះការរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ហ្វេសប៊ុកដដែលនេះ បានបញ្ជាក់បន្ថែមថា “ផ្ទះរបស់ លោកស្រី ស៊ឹង កុសល់ ដែលស្ថិតនៅក្នុងភូមិសាមគ្គី ឃុំប វេល ស្រុកបវេល ខេត្តបាត់ដំបងបានទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ដែលពួកគាត់ជួបប្រទះការរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីភូមិកំពង់ឆ្នាំង១ មានចំនួន១៤គ្រួសារ បរិវណផ្ទះរបស់លោកស្រី ស៊ឹង កុសល់ អាចទទួលការស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀតបាន តាមការគួរហើយលោកស្រី ចាំទទួលស្វាគមន៍ ដោយរីករាយបំផុត ព្រោះយើងជាខ្មែរដូចគ្នា ជួយគ្នា ក្នុងគ្រាមានទុក្ខលំបាក នេះជាកាយវិការ និងទឹកចិត្តដ៏ល្អប្រពៃរបស់ បងស្រី ស៊ឹង កុសល់”។

លោកស្រី ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “ជាទឹកចឹត្តដ៏បរិសុទ្ធមិនមែនការសំដែងជួយគ្នាក្នុងគ្រាមានអាសន្ន”។

ក្រោយឃើញបែបនេះ ម្នាក់ៗបានចូល comment ថា ៖ អបអរសាទរនៅសន្តានចិត្តដ៏ល្អរបស់លោកស្រីម្ចាស់ទាន សូមអោយលោកស្រឹជួបតែសំណាងល្អនិងសុខភាពល្អរហូត, ល្អណាស់បងស្រីចូលរួមត្រេកអរផង, ទឹកចិត្តបងស្រីពិតជាកម្ររកបានណាស់ ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលថ្លែងពីការពេញចិត្តយ៉ាងខ្លាំង នូវទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ស៊ឹង កុសល់ ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment