ដូចដែលបងប្អូនមួយចំនួនបានទស្សនាវីដេអូរបស់ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rayno Ty O រួចមកហើយ ពីសកម្មភាពដែលគាត់បានថតវិដេអូ ជាប់មនុស្សម្នាក់កំពុងតែជិះម៉ូតូឆ្លងកាត់ផ្លូវ ហើយក៏ត្រូវទឹកហូរ បណ្តាលឲ្យដួល ហើយក៏បានធ្លាក់ម៉ូតូទៅបាត់ តែសំណាងល្អ ម្ចាស់ម៉ូតូគាត់ចាប់តោងវ័ល្លឈើ ទើបគាត់មិនអី។
បន្ទាប់ពីកើតហេតុការណ៍ហើយនោះ កងកម្លាំងយើង ក៏បានចុះទៅដល់ទីតាំង ដើម្បីជួយដល់ជនរងគ្រោះ ក្នុងការស្រង់យកម៉ូតូរបស់គាត់មកវិញផងដែរ។
ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Phearum បានឲ្យដឹងថា “ថ្ងៃទី១២ តុលា ២០២០ កងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ ៥៣ ជួយស្រង់យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹកនៅអូរខ្ចុះ ស្រុកបវេល ខេត្តបាត់ដំបង។ សូមបងប្អូនធ្វើដំណើររក្សាការប្រុងប្រយ័ត្ន។
សូមទស្សនាវីដេអូខាងក្រោមនេះ