អាសូណាស់! ប្តីយំបោកខ្លួនអង្វរសុំឲ្យប្រពន្ធពោះធំ ត្រលប់មកវិញ ខណៈពេលជិះទូកត្រៀមទៅសម្រាលត្រូវទឹកហូគួចនាំទៅបាត់ (មានវីដេអូ)

ប្រទេសវៀតណាម៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ យោងតាមការរៀបរាប់របស់ពលរដ្ឋដែលនៅក្នុងហេតុការណ៌ដ៏រន្ធត់នោះបានឲ្យដឹងថា នៅម៉ោង៨ព្រឹក ស្របពេលដែលមេឃកំពុងភ្លៀងខ្លាំង មានស្រ្ដីផ្ទៃពោះម្នាក់ បានឈឺពោះសម្រាលកូន ភ្លាមៗនោះក៏ស្រ្ដីមានផ្ទៃពោះបានធ្វើដំណើរដោយជិះទូក ដើម្បីទៅកាន់មន្ទីរពេទ្យ។ ដោយធ្វើដំណើរទើបតែបានប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ បែរជាជួបដែលនឹកស្មានមិនដល់គឺបានជួបហេតុការណ៌ក្រឡាប់ទូក ដែលបណ្ដាលឲ្យទឹកជំនន់គួចយករូបនាងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកប្រធានផ្នែកកសិកម្ម ស្រុកផុងដៀន​ ខេត្តធូធៀនហួ​ ប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា កម្លាំងមុខងារជួយសង្រ្គោះផ្នែកទឹកជំនន់ បាននឹងកំពុងស្វែងរកស្ត្រីមានផ្ទៃពោះ ដែលបានបាត់ខ្លួនក្នុងហេតុការណ៌ក្រឡាប់ទូក ដោយត្រូវបានទឹកជំនន់គួចយកទៅ ពេលកំពុងតាមផ្លូវទៅសម្រាលកូន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daubao ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងខណៈពេលនោះមានមនុស្សជាច្រើនបានព្យាយាមជួនសង្គ្រោះរូបនាងដែរ ប៉ុន្តែដោយសារតែទឹកហូរខ្លាំងពេក ទើបមិនអាចសង្គ្រោះរូបនាងបាន។ ករណីនេះបានធ្វើឲ្យបុរសជាប្ដីមានការស្រែកយំសោកសង្រេកយ៉ាងខ្លាំង ដោយនឹកស្ដាយស្រណោះប្រពន្ធ រួមទាំងកូនក្នុងផ្ទៃដែលហៀបនឹងកើត ៕

Related posts

Leave a Comment