រំភើបជំនួស ស្ទើរស្រក់ទឹកភ្នែក ! ថៅកែហាងពេជ្រ ប្រកាសថា នឹងត្រៀមថវិកា ១០ម៉ឺន ទៅ២០ម៉ឺន ដុល្លារ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់ ថែមទំាងភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់យ៉ាងខ្លី ថា…

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹកជំ​នន់ សរុបជាទឹកប្រាក់រហូតដល់ទៅ ជាងមួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់ថា ៖

“ព្រឹកនេះ បានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជ​នរ​ងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។

នាងខ្ញុំ ក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរ​ងគ្រោះតា​មផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរ​ងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍”។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែលនេះ លោកស្រី បានបញ្ជាក់បន្ថែមរឿងមួយទៀតថា “នាងខ្ញុំនឹងត្រៀមថវិកាចំនួន10,0000$ ទៅ20,0000$ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់មួយនេះ ហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះ ហើយថ្ងៃស្អែក ក៏បន្តទៅខេត្តបាត់ដំបងទៀត ហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ។

បើទោះជាពួកខ្ញុំទាំងពីរមានការហត់ និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ ដោយសារក្តីអាណិត និងការស្រឡាញ់បងប្អូនទាំងអស់គ្នា ពួកខ្ញុំទាំងពីររីករាយ នៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ”។

Related posts

Leave a Comment