មើលហើយ រំភើបជំនួស ! ថៅកែហាងពេជ្រ និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹ​កជំនន់ សរុបជាទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹកជំ​នន់ សរុបជាទឹកប្រាក់រហូតដល់ទៅ ជាងមួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់ថា ៖

“ព្រឹកនេះ បានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជ​នរ​ងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។

នាងខ្ញុំ ក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរ​ងគ្រោះតា​មផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរ​ងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment