សូមបន់ស្រន់ផង! ម្សិលមិញនេះជំនន់ទឹកភ្លៀងឆក់ជីវិតពលរដ្ឋខ្មែរ ៥ នាក់ទៀតហើយ…

កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស ៥នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលបណ្តាខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ។

មនុស្សទាំង៥នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តស្វាយរៀងម្នាក់, ព្រៃវែងម្នាក់, បន្ទាយមានជ័យម្នាក់, កណ្ដាលម្នាក់និងខេត្តកំពង់ធំម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ បណ្តាខេត្តចំនួន១០ របស់ប្រទេសកម្ពុជា បាននឹងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹកឈានដល់ការប្រកាសអាសន្ន ក្នុងនោះរួមមានដូចជា ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង , ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ ។

អាស្រ័យហេតុនេះសូមបងប្អូននៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តដែលកំពុងប្រឈមនឹងឥទ្ធិពលទឹកជំនន់ខ្លាំង សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ ៕

Related posts

Leave a Comment