នៅព្រឹកថ្ងៃទី ១០ ខែតុលា ២០២០ នេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ១ នាក់ទៀតទៅស្រ្តីជនជាតិបារាំងវ័យ ៣៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងនៅព្រះសីហនុ
ទើបធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសបារាំង និងបន្តដំណើរតាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៨ ខែតុលា ២០២០ ។ លទ្ធផលធ្វើតេស្តបានមកពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថាស្ត្រីជនជាតិបារាំងរូបនេះមានវិជ្ជមានកូវីដ ១៩ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕